ទីបំផុតអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា សម្រេចចិត្តចូលរោងការជាមួយគ្នាហើយ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចំរៀងមានប្រជាប្រិយភាពអ្នកនាង ពេជ្រ សោភា ហើយយ៉ាងណាមិញអ្នកនាង កាន់ តែទទួលបានប្រជាប្រិយភាពខ្ពស់ ក្នុងវិស័យសិល្បះ និងមុខជំនួញផងដែរ ។ក្រលេកទៅមើល តារាចម្រៀងថោន លោកឆឹម សក្កដា បានប្រាប់ ”នគរធំ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ថា

លោកមានគម្រោងចង់រៀបការជាមួយពេជ្រ សោភា នៅឆ្នាំ២០២២ ខាងមុខនេះ ហើយ។ជាក់ស្ដែង សក្កដា ថា នៅឆ្នាំ២០២២ លោកនិងសោភា នឹងពិភាក្សាគ្នាឲ្យបានច្បាស់លាស់ ដើម្បីផ្ដល់ចម្លើយពីរឿងរៀបការរបស់ពួក ប្រាប់ទៅអ្នកគាំទ្រ។សក្កដា បន្ថែមថា លោកបានស្រលាញ់គ្នាជាមួយសោភា ជាង៤ឆ្នាំទៅហើយ ដែលអាចនិយាយបានថា

ពេល នេះ សមល្មមក្នុងការគិតគូរដល់ពេលវេលាត្រូវចូលរោងការហើយ។ ដោយឡែកលោកថា មិនប្រកាន់ពីអតីតកាលរបស់សោភា ដែលធ្លាប់មានប្ដី និងក្លាយខ្លួនជាស្រី្ដមេម៉ាយនោះទេ ព្រោះស្នេហាសំខាន់នៅលើមនុស្ស២នាក់ សូមទស្សនារូបភាពទំាងអស់គ្នា៕ប្រភព៖khmertopnews