តោះមកមើលសម្រស់ប្អូនស្រីបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាស្រស់ស្អាតណាស់មិនចាញ់បងស្រីឡើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្ងៃនេះយើងសុំបើកបង្ហាញសម្រស់របស់ប្អូនស្រីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ដល់មហាជន ជាពិសេសហ្វេនៗបានឃើញថានាងពិតជាមានសម្រស់ស្អាតមិនចាញ់បងស្រីប៉ុន្មានឡើយ តែគួរឱ្យស្តាយប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា មិនមានទេពកោសល្យសិល្បៈដូចបងស្រីឡើយ ។

ជាក់ស្ដែងកន្លងមកគេកម្រឃើញរូបភាព ឱក សុគន្ធកញ្ញា និង ប្អូនស្រីនៅតាមបណ្តាញសង្គមណាស់ តែថ្មីៗនេះនៅក្នុងថ្ងៃខួបកំណើតអូន ឆលី គម្រប់អាយុមួយខួប តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកជាមួយប្អូនស្រី ដែលមើលទៅពិតជាស្រស់ស្អាតជាខ្លាំង ហើយក្នុងនោះក៏មានការលើកឡើងថាមើលទៅអ្នកទាំងពីរស្អាតម្យ៉ាងម្នាក់ពីគ្នា ។

ដោយឡែកថ្វីដ្បិតមានឪពុកម្តាយជាអ្នកសិល្បៈក៏ពិតមែនតែប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា មិនមានជាតារាចម្រៀងនោះទេ នាងមានទេពកោសល្យផ្សេងពីបងស្រី ហើយកាលពីជាងមួយឆ្នាំមុន ឱក សុគន្ធកញ្ញា ក៏បានចាយទុនជាច្រើនម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេមួយសម្រាប់ប្អូនស្រីផងដែរ ៕ប្រភព៖popular