ចាំបានទេ? តារាចម្រៀង ងួន ស្រីស ពេលនេះឈប់ពីសិល្បះទៅប្រើជីវិតរស់នៅជាមួយគ្រួសារយ៉ាងមានសេចក្ដីសុខ

ភ្នំពេញ ៖ ជាការពិតណាស់ដែលបើរំឮកទៅរយៈពេលប្រមាណជាង ១០ ឆ្នាំ មុននោះ លោកអ្នកប្រាកដជាធ្លាប់បានស្គាល់ហើយ ដៃគូចម្រៀងកាលពីកុមាររបស់ សុភ័ក្ត្រ កុសាម៉ា គឺ ងួន ស្រីស ។ជាក់ស្ដែងស្របពេលដែល សុភ័ក្ត្រ កុសាម៉ា បានបន្តអាជីពលើវិថីសិល្បមកដល់ពេលបច្ចុប្បន្ន តែ ងួន ស្រីស បានស្ងប់ស្ងាត់ក្នុងវិស័យចម្រៀង និង បញ្ចប់អាជីពនេះទាំងស្រុងតែម្តង ។

ដោយឡែក ក្រោយពីបាត់មុខជាអ្នកចម្រៀងហើយនោះ អតីតតារាចម្រៀងកុមារម្ចាស់បទ «ពស់ខាំដៃ» រូបនេះ ក៏កំពុងសម្ងំរស់នៅយ៉ាងមានសុភមង្គល ក្រោយពីរៀបការរួច និង មានចំណងដៃកូនប្រុស ១ រូប និង កូនស្រី ១ រូប នោះ ។បច្ចុប្បន្ន ទោះជាមានកូនប្រុសអាយុ ៧ ឆ្នាំ និង កូនស្រី អាយុជាង ១ ឆ្នាំ ហើយក្តី តែ ងួន ស្រីស

ហាក់មើលទៅនៅតែក្មេងវ័យ ស្រស់ស្អាត និង រីករាយ ជាមួយនឹងជីវិតឯកជនដែលប្រកបមុខជំនួញមួយចំនួនរបស់នាង។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាង ៕ប្រភព៖popular