ចង់ឃើញកប៉ាល់ទីតានិកផ្ទាល់ទេ? ក្រុមហ៊ុនមួយមានសេវាកម្មនាំអ្នកចុះទៅមើលដោយផ្ទាល់ភ្នែកបានតែត្រូវចំណាយប្រាក់ខ្ទង់

បរទេស ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាចាប់តាំងពី កប៉ាល់​​​ទី​តា​និក បានលិចអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ក៏ប៉ុន្តែមានតែមនុស្ស ១៤០នាក់ប៉ុណ្ណោះ បានមុជទឹកចុះទៅមើលបំណែកនៃកប៉ាល់ មានចម្រៅ ២ម៉ាយល៍ ក្នុងមហាសមុទ្រអាត្លង់ទិក។យ៉ាងណាមិញ បើសិនជាអ្នកនរណា មានចំណាប់អារម្មណ៍ ចុះមុជទឹក មើលកប៉ាល់នេះដោយផ្ទាល់ភ្នែក គ្រាន់តែរូបអ្នក ចំណាយតែ ៩៥,០០០ ផោន (១២៥០០០ ដុល្លារ) តែប៉ុណ្ណោះ។ នោះគឺដោយសារតែ ក្រុមហ៊ុនរុករករ៉ែមួយ

បានផ្តល់ឱកាសដល់អ្នកទេសចរចូលរួមបេសកកម្មមួយនេះមានរយៈពេល ១ ថ្ងៃ ក្នុងឆ្នាំ២០២១។ជាក់ស្ដែងយោងតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ភ្ញៀវទេសចររហូតដល់ទៅ ៩ នាក់នឹងត្រូវបានអនុញ្ញាតិ និងផ្តល់ ឱកាសម្តងក្នុងមួយជីវិត ដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍នៃទីតាំងអនុស្សាវរីយ៍ប្រវត្តិសាស្ត្រមួយនេះ។ដោយឡែក អ្នកទេសចរ នឹងចាប់ផ្តើមដំណើរកម្សាន្តផ្សងព្រេងមួយនេះ អ្នកទេសចរ នឹងជិះនាវា ចេញពីឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក

រហូតទៅដល់កន្លែងកប៉ាល់ទីតានិចលិច ក្នុងរយៈចម្ងាយដល់ ៣៧០ ម៉ៃល៍ពីឆ្នេរ។ បន្ទាប់មកក្រុមហ៊ុន OceanGate Expeditions នឹងប្រើយានជំនិះប្រភេទ Cyclops ដែលមានមនុស្សចំនួន ៥ នាក់ ចុះច្រមុជ ទស្សនាតែម្តង៕ប្រភព៖khmerload