ដាច់ផ្ងារ! ឃើញតង់ស្អាតខំកម៉្មង់តាមអនឡាញ មានអីពេលដឹកមកដល់ផ្ទះបើកមើល ចូលបានតែក្បាល

ថៃ ៖ ជាការពិតណាស់ដែលថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមិនបញ្ចេញឈ្មោះខាងលើ បានកុម្ម៉ងទិញតង់មួយ ចំថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំ 11.11 ឬហៅថា Singles Day ហើយគ្រោងនឹងយកវាទៅបោះជំរំជាមួយនឹងមិត្ដស្រីរបស់គាត់។ ជាក់ស្ដែងតង់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនោះ មានតម្លៃចន្លោះពី ៣៩០បាត ដល់ ៥២០បាត (ឬប្រហែលចន្លោះពី១២ ដល់១៧ដុល្លារអាមេរិក) ហើយយ៉ាងហោចណាស់ អាចគេងបានមនុស្សពីរនាក់ផងដែរ។តែយ៉ាងណាមិញ

អ្វីៗទាំងអស់គឺមិនដូចការគិតឡើយ ដោយលោកសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផងដែរ ព្រោះតង់នោះវាមានទំហំតូចខ្លាំងពេក ប្រៀបដូចជាតង់សម្រាប់កូនឆ្មា ឬកូនសុនខអីចឹង ពោលគឺសមល្មមតែនឹងក្បាលរបស់លោកប៉ុណ្ណោះ។ដោយឡែកជុំវិញរឿងតង់មួយនេះដែរ លោកបានរៀបរាប់យ៉ាងដូច្នេះថា៖
នេះគឺជាតង់ដែលមានប៉ាក់ផ្កាពីលើ ដែលខ្ញុំបានបញ្ជាទិញ។ ខ្ញុំគិតថា ខ្ញុំនឹងអាចចំណាយពេលពេញមួយយប់ជាមួយមិត្តស្រីរបស់ខ្ញុំ ក៏ប៉ុន្ដែនៅពេលទទួលបាន វាខុសពីអ្វីដែលធ្លាប់រំពឹងទុក៕ប្រភព៖khmerload’