ឃើញមានការរិះគន់រឿងពិធីបង្កក់កូនស្រីថ្ងៃមុន សួស វីហ្សា បានឆ្លើយតបទៅវិញបែបនេះថា

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីគូរស្វាមីដ៏ស័ក្តិសមអ្នកនាង សួស វីហ្សា និងលោក ថមមី។ គួររំលឹកផងថាអ្នកទាំងពីទើបតែទទួលបាននូវចំណងស្នេហ៍កូនស្រីដំបូងយ៉ាងស្រស់ស្អាតនិងគួរឱ្យស្រលាញ់។តួយ៉ាងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ អ្នកនាង សួស វីហ្សា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី ដោយបានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់មើលទៅស្រស់ស្អាត និងមានភ្ញៀវសិល្បករជាច្រើនបានចូលរួមផងដែរ។ជាក់ស្ដែងក្នុងនោះផងដែរក៏មានមតិរិះគន់អ្នកនាង

និងគ្រួសាររបស់នាងផងដែរ តែក្រោយពេលឃើញបែបនេះហើយ អ្នកនាងក៏តបទៅអ្នកដែលពូកែទើសគ្រួសារអ្នកនាងថា៖តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎..! អាគេមានកូនគេផុសរូបកូនក៏ទេីស អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស អាគេកេីតកូនវះក៏ទេីស គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស

អាគេកំណតលេខហុងស៊ុយយកលេខ9គ្រួសារគេសោះក៏ទេីស អាគេមានឡានល្អជិះក៏ទេីស អាគេមានផ្ទះល្អនៅក៏ទេីស អាគេធ្វេីបុណ្យក៏ទេីស។សុំអត់យល់ ពួកបងៗឯងស្បថអោយធរណីស្រូបទៅថាបងៗឯងមិនចង់បានជីវិតដូចគេ?? សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីរទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដេីមឈេីទេមេីលទៅ​អរគុណសូមជំរាបលា៕ប្រភព៖khmerload