មិនធម្មតា! អ្នកនាងទ្រី ដាណា មកលេងប៉ៃលិនរំភើបចិត្តជាខ្លាំងក្រោយលោកយាយម្នាក់មកចាំនៅមុខហាងចង់ជួបដើម្បី

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ នៅមុននេះបន្តិចយប់ថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសារអមជាមួយរូបភាពរបស់លោកយាយចាស់ជរានឹងក្មេងៗបានមកដល់មុខហាងគាត់តែម្ដង។ ក្នុងនោះដែរលោក ស្រី ទ្រីដាណាបានរៀបរាប់ថា ៖«ស្រលាញ់លោកយាយណាស់ ថាលឺកូនដាណាមកហើយ

មកចាំនៅមុខហាងគេហ្មង ខ្ញុំមានដឹងណា រៀបឡើងឡាន បានគាត់មកជួប ដោយ​ទាំង​អាតូចៗ​អត់​ខោ​អាវ មក​ជាមួយ​ទៀតខ្ញុំ​ដឹង​ថា​គាត់​លំបាក ទើប​គាត់​មក​រក តែ​មិន​ដឹង​គាត់​ស្គាល់​តាម​ណាទេ។ ឃើញ​ពួក​គាត់​សើច​សប្បាយ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ហើយ​កាន់​តែ​សប្បាយ​ចិត្ត​ទៀត គឺ​មក​ប៉ៃលិន​នេះ មាន​គេ​ស្គាល់​ច្រើន ហាហាហា មក​ដល់​ជាយ​ដែន​ហើយ នៅ​គេ​ចាំ​ឈ្មោះ ដាណា នេះ​ទៀត»។ប្រភព៖ ហ្វេសប៊ុក