ជួយទិញផងបងប្អូន! អតីតតារាចម្រៀងលោកសែម សង្វាត ដង្ហើយពុកម៉ែបងប្អូនជួយទិញផ្លែឈើធម្មជាតិដើម្បីយកលុយទៅ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយនៅរសៀលថ្ងៃទី២០ ខែឩសភា ឆ្នាំ២០២០នេះ លោក សែម សង្វាត ដែលជាអតីតតារាចម្រៀងរួមជំនាន់ជាមួយអ្នកនាង ឳក សុគន្ធកញ្ញា បានធ្វើការបង្ហោះវីដេអូលើកម្រាមដៃដប់ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរជួយទិញផលិតផលធម្មជាតិរបស់គាត់ផង ដោយគាត់បានយកផលិតផលធម្មជាតិមានដូចជាផ្លែឈេីមង្យុត សាវម៉ាវ ធុរ៉េនមកពីកំពង់ចាមផ្ទាល់តែម្ដង

មកលក់ជូនពុកម៉ែបងប្អូន។ជាក់ស្តែង លោក សែម សង្វាតក៏បានរៀបរាប់ថា សូមបងប្អូនហ្វេនៗ ក៍ដូចជាបងប្អូនប្រិយមិត្តទាំងអស់ដែលចូលចិត្តអាណិតស្រលាញ់ដល់ខ្ញុំបាទមេត្តាជួយទិញផ្លែឈេីមង្យុត សាវម៉ាវ ធុរ៉េន ដែលខ្ញុំបាទបានកុម្ម៉ង់យកមកលក់។ដោយឡែក អស់លោកលោកស្រីសូមជួយកុម៉្មង់ផ្លែឈេីដែលខ្ញុំបាទយកមកពីកំពង់ចាមផ្ទាល់

របស់ធម្មជាតិមិនមានគីមី ធានាញុំាហេីយឱជារស់ជាប់ចិត្ត ជួយកុម្ម៉ង់ទិញផ្លែឈេីខ្ញុំបាទក៍ដូចជាបានជួយដល់ខ្ញុំបាទដោះស្រាយជីវភាព អាចទំនាក់ទំនង Tell. 011663008/093591860។សូមទស្សនាវីដេអខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក