គូរស្នេហ៍ ១ គូរក្លាយជាគូរស្នេហ៍ដំបូងបង្អស់លើពិភពលោកក្រោយពួកគេបានរៀបការតាមអនឡាញព្រោះតែ (មានវីដេអូ)

បរទេស ៖ ជាការពិតណាស់ដែលគូស្នេហ៍មួយគូ បានក្លាយជាគូស្នេហ៍ដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលបានរៀបការដោយស្របច្បាប់់តាមរយៈកម្មវិធី Zoom ខណៈពេលស្ថិតនៅក្នុងប្រទេសផ្សេងគ្នា បន្ទាប់ពីជំងឺកូវីដ-១៩រាតត្បាត ដែលធ្វើឲ្យអ្នកទាំងពីរត្រូវរស់នៅឆ្ងាយពីគ្នាអស់រយៈពេល១០ខែ។តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Scott Marmon វ័យ៣១ឆ្នាំ មកពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក និងនាង Augustina Montefiori វ័យ២៨ឆ្នាំ មកពីប្រទេសអាហ្សង់ទីន បានរស់នៅជាមួយគ្នា ចាប់តាំងពីពួកគេបានជួបគ្នានៅទីក្រុង Denver ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១៧ម៉្លេះ។

ដោយឡែកអ្នកទាំងពីរត្រូវរស់នៅឆ្ងាយពីគ្នា បន្ទាប់ពីនាង Augustina ត្រលប់ទៅរដ្ឋធានី Buenos Aires នៃប្រទេសអាហ្សង់ទីនវិញ។តាមពិតទៅ លោក Scott បានសុំនាង Augustina រៀបការតាំងពីខែមករា ឆ្នាំ២០២០មកម្ល៉េះ ហើយគ្រោងនឹងផ្លាស់ទៅប្រទេសអាហ្សង់ទីននៅខែមីនា មុនពេលបិទព្រំដែនដោយសារកូវីដ-១៩។ តែទោះជាយ៉ាងណា គូស្នេហ៍នេះមិនអាចជួបជុំគ្នាបានទេ ព្រោះពួកគេមិនទាន់រៀបការជាមួយគ្នានៅឡើយ ដូច្នេះទើបសម្រេចចិត្តរៀបចំអាពាហ៍ពិពាហ៍អស់រយៈពេលរហូតដល់ទៅ១៩ម៉ោង នៅលើកម្មវិធី ​Zoom

កាលពីថ្ងៃពុធសប្ដាហ៍មុននេះ។ជាក់ស្ដែងគួរឲ្យដឹងដែរថា ពិធីអាពាហ៍ពិពាហ៍តាមប្រព័ន្ធអុីនធឺណេតនេះ បានផ្ដល់សិទ្ធិដោយរដ្ឋ Utah នៃសហរដ្ឋអាមេរិក មុនពេលពិធីត្រូវបានប្រារព្ធឡើងតាមរយៈវីដេអូខល ដែលមានការចូលរួមដឹងឮពីសំណាក់ចៅក្រម ក៏ដូចជាក្រុមគ្រួសារសាច់ញាតិ និងមិត្ដភក្ដិ របស់កូនកំលោះកូនក្រមុំ។ ហើយនៅពេលពិធីមង្គលការរួចរាល់ លោក Scott ក៏គ្រោងនឹងដាក់ពាក្យសុំទិដ្ឋាការ ដើម្បីទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន នៅឯប្រទេសអាហ្សង់ទីនជាលើកដំបូងផងដែរ៕ប្រភព៖khmerload