ក្នុងថ្ងៃរៀបមង្គលការរបស់កីឡាករបាល់ទាត់កម្ពុជា កែវ សុខផេង កាលពីយប់មិញនេះលេចសុទ្ធតែវត្តមានតារាល្បីៗចូលរួមយ៉ាងច្រើនកុះករតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកីឡាករបាល់ទាត់ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជា កែវ សុខផេង ប្រិយមិត្តពិតជាបានស្គាល់រួចហើយ ជាពិសេស លោកមាន ហ្វេនៗជាច្រើនលើសលប់ដែលគំាទ្រ រាល់ពេលប្រកួតម្តងៗ យ៉ាងណាមិញម្សិលមិញនេះ ជាថ្ងៃមង្គលជ័យរបស់លោក យ៉ាងណាមិញលោក បាន

បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ជាក់ស្ដែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្ងៃមង្គលនៃអាពាហ៍ពិពាហ៍របស់ កីឡាករ កែវ សុខផេង បានមកដល់ ក្នុងនោះក៏បានរំលេចនៅទិដ្ឋភាពនៃថ្ងៃមង្គលនេះ ដែលមានការតុបតែងយ៉ាងស្អាត និងមានភ្ញៀវកិត្តិយស សាច់ញាតិបងប្អូនរបស់កូនកំលោះ និងកូនក្រមុំ ចូលរួមយ៉ាងច្រើន

កុះករផងដែរ រួមទាំងតារាសិល្បះជាច្រើនផងដែរ។ គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍ របស់ កីឡាករ កែវ សុខផេង បានធ្វើឡើងនៅព្រីមៀសេនធ័រ សែនសុខ (អគារ G) ក្នុងថ្ងៃមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរនាក់៕ប្រភព៖khmertopnews