លោកតាលោកយាយមួយគូរធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំងក្រោយគាត់បានធ្វើរឿងមួយនេះ

បរទេស ៖ ជាការពិតណាស់ដែលមានលោកយាយ លោកតា មួយក្រុមដែលកំពុងស្នាក់នៅមណ្ឌលចាស់ជរាមួយកន្លែង ក្នុងទីក្រុងសៀងហៃ ប្រទេសចិន កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកនៅលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងខ្លាំង ជាមួយនឹងរូបភាពដែលប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគាត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។នៅពីក្រោយរូបភាពដ៏គួរឱ្យចាប់អារម្មណ៍នោះ ត្រូវបានលើកទឹកចិត្តដោយគម្រោងរបស់អ្នកគ្រូពេទ្យ Yangpu នៅក្នុងបណ្តាញទំនាក់ទំនងសង្គម។ មិនបានប៉ុន្មានផង ស្រាប់តែរូបភាពលោកយាយ លោកតា មួយក្រុមខាងលើ

ត្រូវបានគេចែកចាយបន្តគ្នា បង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន ជាមួយនឹងការតុបតែងខ្លួនធម្មតា ដែលជួយសម្រួលដោយអ្នកគ្រូពេទ្យនៅមណ្ឌលនោះ ។ជាក់ស្ដែងគម្រោងនេះត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលចាស់ជរា ក្នុងគោលបំណងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ សម្រាប់លោកយាយ លោកតាចាស់ៗ ដែលរស់នៅទីនោះ ។លើសពីនេះទៅទៀត

វាក៏ជាពេលវេលាដែលអាចឱ្យពួកគាត់មួយចំនួនអាចសម្រេចក្តីប្រាថ្នារបស់ខ្លួន ជាក់ស្ដែង លោកយាយវ័យ ៩២ ឆ្នាំមួយរូបបានលើកឡើងថា៖ «ខ្ញុំមិនដែលមានទំនុកចិត្តចំពោះខ្លួនឯងនោះឡើយ នៅពេលដែលខ្ញុំមកពីគ្រួសារក្រីក្រ និង មិនមានសម្រស់ស្រស់ស្អាតដូចគេ ។ ប៉ុន្តែពេលបានមើលរូបភាពទាំងនេះ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង» ។

ដោយឡែកជាចុងក្រោយប្រធានមណ្ឌលចាស់ជរាគឺលោក Qiao Yihao បានលើកឡើងថា លោកយាយលោកតានៅទីនេះសុទ្ធតែមានភាពច្នៃប្រឌិត និង ការបង្ហាញអារម្មណ៍សម្ដែងបានយ៉ាងល្អបំផុត ហើយលោកសង្ឃឹមថា គម្រោងបែបនេះអាចនឹងជួយពួកគេបន្ថែមក្នុងការធ្វើឱ្យស្នាដៃរបស់ពួកគាត់ត្រូវបានគេទទួលស្គាល់ និង ចាប់អារម្មណ៍ ៕ប្រភព៖popular