តែងតែឮសំឡេងចម្លែកមកជារៀងរាល់យប់ លុះចុងក្រោយទើបដឹងថា (មានវីដេអូ)

បរទេស ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះ មានសារព័ត៍មានបរទេសមួយបានផ្សាយថា គ្រួសារមួយ បានទិញផ្ទះមួយខ្នង ព្រមទាំងបាននិយាយថា ផ្ទះខ្លួនមានខ្មោចសណ្ធិត និងបញ្ចេញជាសម្លេងរំខាននៅពេលយប់ ធ្វើឲ្យពួកគេខ្លាចនឹងផ្ទះមួយនេះជាខ្លាំង ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរវិញ នៅពេលមានអ្នកជំនាញមួយរូប ចុះមកត្រួតពិនិត្យរកពីប្រភពនៃសម្លេងទើបដឹងពីការពិតច្បាស់ ដែលផ្ទះមួយនេះមានកន្លែងខូចខាត ដែលត្រូវជួសជុលវិញសោះ។

ជាក់ស្ដែង បុរសម្នាក់ឈ្មោះថា Andy Simms ដែលជាអ្នកធ្លាប់មានជំនាញទៅលើសំណង់អាគារ បានរកឃើញនឹងបាន ថតសម្លេងដ៏គួរឲ្យព្រឹព្រួចទាំងនោះទុក ព្រមទាំងវិភាគបានយ៉ាងល្អិតល្អន់ថា តើវាចេញមកពីប្រភពណា ហើយវាគឺជាអ្វីឲ្យពិតប្រាកដ?ក្រោយពីបានស្តាប់ច្បាស់លាស់ និងវិភាគយ៉ាងយូរ មានការវិនិច្ឆ័យបានហើយ អ្នកជំនាញក៏បានពន្យល់យ៉ាងល្អិតល្អន់ដើម្បីឲ្យកុំមានការភ័យខ្លាចនឹងសម្លេងទាំងនោះទៀត ដោយការពិតប្រភពសម្លេងនោះគឺ មកពីបែកទុយោនៅក្នុងផ្ទះ កណ្តុរចោះរន្ធនៅក្នុងជញ្ជាំងនិង

ខ្យល់បក់ចូលមកតាមបង្អួចជាដើមតែប៉ុណ្ណោះ។ដោយឡែក លោក Andy Simms ក៏បានបន្ថែមទៀតថា ផ្ទះរបស់យើងនៅពេលខ្លះ វាអាចក្លាយជាកន្លែងដ៏គួរឲ្យខ្លាច ប្រសិនជាយើងមិនបានយល់ពីវាច្បាស់នោះ ដូច្នេះប្រសិនជាលឺសម្លេងចម្លែកនៅក្នុងផ្ទះនោះ សូមស្វែងរកប្រភពនោះដោយខ្លួនឯងសិនឬ គប្បីស្វែងរកអ្នកជំនាញខាងសំណង់អាគារមុនពេលដែល សម្រេចចិត្តថាទៅរកគ្រូខ្មោចមក៕ប្រភព៖khmerload