ចង់លើសជាតិស្ករក្រោយបានអានសារមួយឃ្លាដ៏មានន័យរបស់ សុខ សុម៉ាវត្តី និយាយក្នុងថ្ងៃ Anniversary ៤ឆ្នាំ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែងស្រីដ៏ល្បីល្បាញអ្នកនាង សុខ សោម៉ាវត្តី បច្ចុប្បន្ន កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសង្ហាម្នាក់ ដែលជាកីឡាបាល់ទាត់មួយរូប ដោយពេលនេះអ្នកទាំងពីរក៏កំពុងស្វែងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ ដោយឡែក ស្នេហាគូស្នេហ៍មួយគូនេះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន លួចច្រណែនតាមរយៈរូបភាពស្វីតៗ យ៉ាងស្និទ្និស្នាលផងដែរ។

ជាមួយគ្នានេះដែរ បើទោះបីស្នេហាខុសវ័យក៏ពិតមែន តែចំណងស្នេហា តារាស្រីរូបនេះ និងគូសង្សារពិតជារឹងមាំ បើតាមការសង្កេតឃើញកន្លងមក។ បើគិតពីរយៈពេលនៃការទាក់ទងគ្នារបស់គូស្នេហ៍មួយគូនេះ មានរយៈពេល ៤ឆ្នាំហើយ ដោយមុននេះបន្តិច អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ អមនឹងសារខ្លីអបអរខួប ៤ឆ្នាំដែលបានទាក់ទងគ្នាកន្លងមកផងដែរ បើទោះបីសារនោះខ្លី តែពិតជាមានន័យខ្លាំងតែម្ដង ក្នុងសារនោះនាងបាននិយាយថា៖

កន្លងមកនេះឆ្លងកាត់រឿងច្រើនណាស់ តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថា យើងនឹងប្រលែងដៃគ្នាម្ដងណាទេ អគុណដែលទុកអូនជាមនុស្សសំខាន់ Happy anniversary 4 year I do love u Ly Vahed។ជាក់ស្ដែងគួរបញ្ជាក់ផងដែរថា បើទោះបីអ្នកនាង សុខ សោម៉ាវត្តី ធ្លាប់រៀបការមានកូនស្រីម្នាក់

និងមានអាយុច្រើនជាងគូស្នេហ៍បន្តិចមែន តែគូស្នេហ៍តារាស្រីរូបនេះ បានផ្ដល់នៅក្ដីស្រលាញ់ចំពោះតារាស្រីរូបនេះយ៉ាងពិតប្រាកដ និងតែងតែផ្ដល់ភាពកក់ក្ដៅ ហើយឲ្យតម្លៃជូនតារារូបនេះ និងកូនស្រីបានយ៉ាងល្អតែម្ដង។ ក្នុងនោះដែរ ទង្វើទាំងនេះអាចបញ្ជាក់ឲ្យគ្រប់គ្នាឃើញថា ស្នេហាតារាសម្ដែង និងពិធីការិនីរូបនេះ ពិតជារឹងមាំ និងមានសេចក្ដីសុខខ្លាំងតែម្ដង៕ប្រភព៖khmerload