ក្តុកក្តួលណាស់! ខួបកំណើតឆ្នាំ ករុណា ពេជ្រ មិនសុំអីច្រើនគឺប្រាថ្នាសុំតែរឿងមួយនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃកំណើតរបស់តារាចម្រៀង ករុណា ពេជ្រ នៅក្នុងឆ្នាំនេះ ទោះបីជាមានមិត្តភក្តិ និង មិត្តរួមការងារ បានរៀបចំឲ្យលោកយ៉ាងអ៊ូរអ៊រក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះហាក់នៅមិនទាន់រីករាយខ្លាំងនៅឡើយ ក៏ព្រោះក្តីប្រាថ្នាម្យ៉ាងរបស់លោកហាក់មិនទាន់សម្រេចនោះ។ជាក់ស្ដែងបំណងប្រាថ្នាថ្ងៃកំណើតឆ្នាំនេះ ករុណា ពេជ្រ ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រ មានអារម្មណ៍ថាអាណិតរូបលោកខ្លាំងណាស់ ក៏ព្រោះ​តែកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ពោលគឺ មុនថ្ងៃកំណើតមួយថ្ងៃ លោកបានបង្ហោះសារ នៅលើគណនីហ្វេសប៊ុក ចង់ស្តាប់សម្តីរបស់ប៉ា

ដែលឈឺមិនអាចនិយាយបានរយៈពេល ៣ ឆ្នាំ មកហើយនោះ។ក្នុងសារបង្ហោះនោះ លោកបានរៀបរាប់ថា៖ «ម៉ោង ១២ យប់នេះ កូនឆ្លងខួបកំណើតហើយ ប៉ា ! ថ្ងៃខួបកូន ២០.១០.២០២០ ចង់ស្តាប់សម្តី ប៉ា ខ្លាំងណាស់ ព្រោះកូនខានស្តាប់សំឡេងប៉ាជិត ៣ ឆ្នាំហើយ ប៉ុន្តែកូនដឹងត្រឹមថា ប៉ា នៅក្បែរកូនរហូត ! Love u, ប៉ា !

ជីវិត ប៉ា ជាមួយកូនម្នាក់នេះ ដូចជាឆ្លងកាត់ច្រើនរសជាតិពេកហើយ ។ ខួបកំណើតកូន កូនសុំផ្សងជាតិនេះ ក៏ជាកូនប៉ាជាតិក្រោយ ក៏នៅតែជាកូនទៀតណា»៕ប្រភព៖popular