ម៉្យាងដែរម្តាយមិនសូវហត់និងមើលកូនព្រោះតែមានអា ២ ក្បាលនេះជួយ (មានវីដេអូ)

ចិន ៖ ជាការពិតណាស់ដែលមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការស្រលាញ់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយ នូវសកម្មភាពក្មេងស្រីតូចម្នាក់ អាយុ៣ឆ្នាំ គេងជាមួយនឹងសត្វឆ្មា រួមទាំងសុនខ យ៉ាងមានភាពកក់ក្ដៅ។ជាក់ស្ដែងតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយអាណាព្យាបាលរបស់ក្មេងស្រីផ្ទាល់ ដែលរស់នៅក្នុងខេត្ត Heilongjiang នៃប្រទេសចិន ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម

ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ក្មេងស្រីតូច បានដាក់ខ្លួនគេងនៅចំចន្លោះកណ្ដាល ដែលអមសងខាងដោយឆ្មា និងសុនខ។ បន្ទាប់មក សុនខក៏បានដាក់ក្រញាំរបស់វាទៅលើខ្លួនក្មេងស្រី ដែលមើលទៅហាក់ដូចជាកំពុងតែឱបអីចឹង។ដោយឡែកបើងាកទៅកាន់រូបភាពប៉ុន្មានសន្លឹកវិញ បង្ហាញឲ្យឃើញដែរថា សុនខ និងឆ្មា តែងតែនៅក្បែរក្មេងស្រីតូចជានិច្ច ដោយមានការលេងជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺ ហើយថែមទាំងអង្គុយស្ដាប់ ក្មេងស្រីតូចនិយាយរៀបរាប់ពីអ្វីទៀតផង។នៅក្នុងសារបង្ហោះទៅលើបណ្ដាញសង្គម ស្ត្រីជាម្ដាយបានសរសេររៀបរាប់ថា៖
ចាប់តាំងពីខ្ញុំមានកូនមក សុនខរបស់ខ្ញុំឈប់បំផ្លាញគ្រឿងសង្ហារឹម និងឆ្មាឈប់ខ្វាចជញ្ជាំងទៀតហើយ។

វាពិតជាអស្ចារ្យណាស់!
ត្រីជាម្ដាយយ៉ាងណាមិញ ក្មេងស្រីតូចខាងលើនេះ ទទួលបានភាពល្បីល្បាញនៅលើបណ្ដាញសង្គម តាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលម្ដាយតែងតែបង្ហោះវីដេអូ បង្ហាញពីភាពស្និទ្ធស្នាលរវាងកូនស្រី និងសត្វចិញ្ចឹម។ ហើយឥឡូវនេះ គណនីបណ្ដាញសង្គម Tik Tok របស់ស្ត្រីជាម្ដាយមានអ្នកតាមដានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ៕ប្រភព៖khmerload