ជាបុរសពិតតែស្លៀកពាក់សំពត់ និង ស្បែកជើងកែងចោទជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះថែមទាំងប្រពន្ធនិងកូនគាំទ្រទៀត

អាល្លឺម៉ង់ ៖ ជាការពិតណាស់ដែលមានបុរសម្នាក់ មានឈ្មោះថា Mark Bryan វ័យ៦១ឆ្នាំ ជាជនជាតិអាមេរិក និងសព្វថ្ងៃរស់នៅក្នុងប្រទេសអាល្លឺម៉ង់ បានជ្រើសរើសយកការពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីទៅធ្វើការជារៀងរាល់ថ្ងៃ អស់​រយៈពេល៤ឆ្នាំមកហើយ។ប្រភពព័ត៌មានបានឲ្យដឹងថា លោក Bryan មានអាជីពជាអ្នកគ្រប់គ្រងវិស្វកម្ម ធ្លាប់បានរៀបការចំនួនបីដង ដោយប្រើប្រាស់ជីវិតរួមគ្នាជាមួយភរិយាទី៣ មកទល់សព្វថ្ងៃនេះ បានរយៈពេល១១ឆ្នាំ។ ជាក់ស្ដែងដំបូងឡើយ លោកមានភាពភ័យខ្លាចជាខ្លាំង

នៅពេលស្លៀកពាក់ជាស្ត្រីទៅធ្វើការ តែក្រោយមកលោកក៏គិតថា មនុស្សភាគច្រើនមិនខ្វល់ខ្វាយពីនរណាម្នាក់ស្លៀកពាក់នោះទេ។ ហើយលោកបានបើកចិត្តនិយាយទៅកាន់កូនៗថា លោកគ្រាន់តែចូលចិត្តពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីប៉ុណ្ណោះ ដូច្នេះមិនចាំបាច់បារម្ភពីលោកជាភេទទី៣ឡើយ។ចំពោះមូលហេតុ លោក Bryan បានអះអាងថា

លោកស្លៀកពាក់បែបនេះ គឺដើម្បីចង់បញ្ជាក់គ្រប់គ្នាឲ្យដឹងថា ការស្លៀកពាក់មិនទាក់ទងទៅនឹងភេទឡើយ គឺមនុស្សម្នាក់ៗអាចស្លៀកពាក់ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។យ៉ាងណាមិញ មនុស្សមួយចំនួន នៅតែមានប្រតិកម្មចំពោះការស្លៀកពាក់របស់លោក Bryan តែមើលទៅលោកមិនខ្វល់ខ្វាយឡើយ ព្រោះមានប្រពន្ធ ព្រមទាំងកូនៗ គាំទ្រ និងផ្ដល់កម្លាំងចិត្តផងដែរ៕ប្រភព៖khmerload