ក្មេងប្រុសអាយុត្រឹមតែ ១៥ ឆ្នាំទេតែសាច់ដុំកង់ៗញាក់សាច់កម្លោះៗអែបគៀន (មានវីដេអូ)

អាមេរិក ៖ ជាការពិតណាស់ដែលមានក្មេងប្រុស Tristyn Lee អាយុ ១៥ឆ្នាំ ជាអ្នកហាត់សាច់ដុំវ័យក្មេងមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គម។អ្នកហាត់សាច់ដុំវ័យក្មេង មកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះ បានចំំណាយពេលជាច្រើនម៉ោង និងជាប្រចាំនៅកន្លែងហាត់ប្រាណ ដើម្បីប្រាកដថារូបរាង និងសាច់ដុំរបស់គេល្អឥតខ្ចោះដល់កំពូលតែម្តង។គេតែងតែបង្ហាញការយកចិត្តទុកដាក់ទៅលើការហាត់សាច់ដុំ

និងបង្ហាញពីកម្លាំងរបស់គេ ទៅក្នុងបណ្តាញសង្គម Instagram ដែលមានអ្នកតាមដានដល់ទៅ ជាង 1.5 លាននាក់ និងអ្នកតាមដាននៅក្នុងគណនីយូធូប ទាំង888ពាន់នាក់ របស់គេផងដែរ។នៅក្នុងសារមួយដែលបានបង្ហោះចូលទៅក្នុងគណនីបណ្តាញសង្គម Instagram របស់គេនោះ គេបានសរសេរថា៖«នៅពេលមួយដែលអ្នកឈប់ខ្វល់ពីអ្វីទាំងអស់ ហើយគិតតែអំពីគោលដៅរបស់អ្នកនោះ

អ្នកនឹងអាចឈានទៅដល់គោលដៅនោះ។ ត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ជាក់ស្ដែងធ្វើខ្លួនឲ្យមានទំនួលខុសត្រូវ នៅពេលដែលអ្នកកំពុងស្ថិតនៅកន្លែងមួយដែលអ្នកមិនចង់នៅ ឬនៅពេលដែលអ្នកមើលមកខ្លួនឯង មិនមែនជាអ្វីដែលខ្លួនឯងចង់បាន។ វាគឺជាអ្នកតែម្នាក់គត់។» ដោយឡែកក្រៅពីការហាត់ប្រាណ និងហាត់យកសាច់ដុំ ក្មេងប្រុសនេះក៏ជាអ្នកលេងបាល់ទាត់ដ៏ពូកែមួយរូបផងដែរ៕ប្រភព៖khmerload