រកឯណាបានទៀតនារីម្នាក់នេះមានសង្សារជាពីឡុតសង្ហារហើយថែមទាំងធ្វើរឿងនេះអោយនាងទៀត

ហ្វីលីពីន ៖ ជាការពិតណាស់ដែលហេតុតែដើម្បីចង់ឲ្យមិត្តស្រីរបស់ខ្លួនស្អាត បុរសជាសង្សាររូបសង្ហា ដែលត្រូវបានគេស្គាល់ថា ជាពីឡុតមួយរូប ខំប្រឹងជួយជូតសម្អាត និង Make up មុខមិត្តស្រីរបស់ខ្លួន ថតរូបបង្ហោះចែកចាយលើបណ្តាញសង្គម ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងជាពិសេស អាចធ្វើឲ្យនារីៗជាច្រើនឃើញហើយ កួចចិត្តលួចច្រណែនមិនស្ទើរ។ជាក់ស្ដែងគូស្នេហ៍ហ្វីលីពីនដ៏ផ្អែមល្ហែម ដែលកំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គមនេះ ត្រូវបានគេស្គាល់ឈ្មោះថា នាង Shanika Silverio និងលោក Albrecht Sagario ។កាលពីដើមខែកន្លងទៅ Silverio

នាងបានចេញក្រៅជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Sagario ប៉ុន្តែដោយសារតែនាងបានញ៉ាំស្រាស្រវឹង ទើបពេលត្រលប់មកវិញតាមផ្លូវ នាងក៏បានគេងលក់នៅក្នុងឡានតែម្តង។ ជាមិត្តប្រុសដ៏ល្អ នឹងមិនបានធ្វើរឿងអ្វីផ្ដេសផ្តាយ លោក Sagario ក៏បាននាំមិត្តស្រីរបស់លោក ទៅបន្ទប់ដែលនាងស្នាក់នៅ ដើម្បីដាក់ឲ្យនាងគេង។ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ ហេតុតែស្រលាញ់មិត្តស្រី នឹងមិនចង់ឲ្យផ្ទៃមុខរបស់នាង រោលរមាស់ដោយសារតែគ្រឿងម្សៅ Make up លើមុខនោះ លោក Sagario ក៏បានជួយជូតសម្អាតដោយប្រើប្រាស់ទឹកសម្រាប់លាងសម្អាតផ្ទៃមុខ និងបន្ទាប់មក ថែមទាំងបានជួយលាបក្រែមផ្តល់សំណើមលើផ្ទៃមុខឲ្យនាង Silverio និងក្រែមលាបក្រោមភ្នែកផងដែរ

ទាំងដែលនាងកំពុងតែគេងលក់។អ្វីដែលមិនអាចភ្លេចបាន ឆ្លៀតនៅក្នុងពេលនោះ មិត្តប្រុសរបស់នាង ក៏បានយកទូរស័ព្ទដើម្បីលួចថតរូបទុក នូវសកម្មភាពដែលលោកបានធ្វើចំពោះមិត្តស្រីយ៉ាងផ្អែមល្ហែមនេះផងដែរ។ថ្លែងប្រាប់សារព័ត៌មាន Buzzfeed News នាង Shanika Silverio បាននិយាយទាំងភ្ញាក់ផ្អើលថា៖«នៅព្រឹកថ្ងៃបន្ទាប់ ពេលដែលខ្ញុំក្រោកពីគេង ខ្ញុំមានអារម្មណ៍ថាផ្ទៃមុខរបស់ខ្ញុំ ពិតជាស្រស់ថ្លា នឹងទន់រលោងស្អាតតែម្តង។ ក្រោយមក នៅពេលដែលខ្ញុំទាញទូរស័ព្ទដៃរបស់ខ្ញុំ យកមកឆែកមើល ក៏ស្រាប់តែឃើញរូបថតមិត្តប្រុសដ៏គួរឲ្យស្រលាញ់ខ្ញុំ (Albrecht Sagario) លួចថតសកម្មភាពរបស់គាត់ ពេលដែលគាត់កំពុងតែជូត និងលាបមុខឲ្យខ្ញុំ ខណៈដែលគ្រានោះ

ខ្ញុំសន្លប់ គេងលក់ទាំងមិនដឹងខ្លួន» ។
អ្នកលេងបណ្ដាញសង្គមជាច្រើន ក៏បានបញ្ចេញមតិ ហាក់សម្ដែងការរំភើបចិត្តជំនួសនាង Shanika Silerio ដែលមានមិត្តប្រុសស្រលាញ់ខ្លាំង ចេះយកចិត្តទុកដាក់បែបនេះចំពោះនាង។ ដោយក្នុងនោះ អ្នកខ្លះនិយាយថា ប្រសិនបើមានបុរសណាម្នាក់ ធ្វើទង្វើបែបនេះដាក់ពួកនាង ពួកនាងច្បាស់ជាមិនបង្អង់យូរ នឹងរៀបការជាមួយតែម្តង ៕ដោយឡែកគួរឲ្យដឹងផងដែរថា នាង Shanika Silverio និងលោក Albrecht Sagario អ្នកទាំងពីរត្រូវបានគេដឹងថា មានអាជីពជាអ្នកបើកយន្តហោះ ឬពីឡុតដូចគ្នា នៅក្នុងប្រទេសហ្វីលីពីន ៕ប្រភព៖khmerload