ពីក្មេងប្រុសម្នាក់ចំណាយប្រាក់កែសម្ផស្សជាច្រើនរហូតមានមុខមាត់ដូចនិងកំពូលតារាស្រី Kim Kardashian

អង់គ្លេស ៖ ដោយសារតែ ទំនោរទោរទន់ ខុសពីធម្មជាតិបុរស ទីបំផុតបានជំរុញចិត្តឲ្យក្មេងប្រុសវ័យជំទង់សញ្ជាតិអង់គ្លេសម្នាក់ បានជម្នះខ្លួនឯងជះលុយរាប់ម៉ឺនដុល្លារ ទៅវះកាត់កែសម្ផស្សដំឡើងស្តុបឲ្យដូចមនុស្សស្រី ពិសេសឲ្យដូចទៅនឹងតារាស្រីក្នុងដួងចិត្តរបស់ខ្លួន អ្នកនាង Kim Kardashian ។Kairah Kelly អាយុ១៧ឆ្នាំ មកពីទីក្រុង Middlesbrough តំបន់ North Yorkshire ប្រទេសអង់គ្លេស គឺជាក្មេងប្រុសដ៏ស្រស់សង្ហាម្នាក់ ប៉ុន្តែដោយសារតែទំនោរ និងអារម្មណ៍ផ្ទុយស្រឡះពីភេទ ពោលគឺចូលចិត្តអ្វីដែលជាមនុស្សស្រី មិនថាតែកាយវិការ ការតុបតែងខ្លួន ស្លៀកពាក់ស្រស់ឆើតឆាយ និងរបស់របរប្រើប្រាស់ផ្សេងៗនោះទេ ទើបនៅទីបំផុតរូបគេក៏បានសម្រេចចិត្ត ទៅវះកាត់កែសម្ផស្ស

ដើម្បីកែប្រែខ្លួនឯងតែម្តង កាលពី២ឆ្នាំមុននេះ ទាំងមិនខ្វល់ពីពាក្យរិះគន់ណាមួយទាំងអស់។ជាក់ស្ដែងបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល នាង Kairah បានចំណាយលុយយ៉ាងក្រាស់ក្រែល ក្នុងការវះកាត់កែសម្ផស្ស អស់ប្រមាណខ្ទង់ជាង ១៥,០០០ផោន ឬប្រហែលជិត ២ម៉ឺនដុល្លារអាមេរិកឯណោះ ទៅលើផ្ទៃមុខ បបូរមាត់ ដើមទ្រូង… ដើម្បីឲ្យដូចតារាស្រីដែលជាអាយដលក្នុងដួងចិត្ត រហស្សនាមរាជនីត្រគាកធំ និងស្អាតដាច់គេ Kim Kardashian ។លើសពីនេះ នាង Kairah ក៏ត្រូវបានគេដឹងថា ចំណាយពេលរហូតដល់ទៅជាង ២០ម៉ោងឯណោះ ក្នុងមួយថ្ងៃៗ យ៉ាងឈឺចាប់ស្ទើរតែចង់ដាច់ដង្ហើម

ព្រោះតែពាក់អាវរឹបរាងខ្លាំង ដើម្បីបញ្ចេញនូវដងខ្លួនស្រឡូន ក៏ដូចជារាងចង្កេះឲ្យតូច ដូចទៅនឹងតារាស្រី Kardashian ថែមទៀតផង។Kairah បាននិយាយថា ថ្វីត្បិតតែនេះរាងពិបាក និងហត់នឿយខ្លាំងចំពោះនាងក្តី ប៉ុន្តែអ្វីដែលនាងបានធ្វើឡើងមកនេះ វាគឺពិតជារីករាយ និងមានតម្លៃខ្លាំងបំផុតសម្រាប់ជីវិតរបស់នាង នូវអ្វីដែលនាងចង់បាន។គួរឲ្យដឹងផងដែរថា រយៈពេលជាង២ឆ្នាំមកនេះ ក្នុងការតែងខ្លួនជាមនុស្សស្រី Kairah នាងនៅមិនទាន់ត្រូវបានកែភេទនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណា នាងនឹងត្រៀមវះកាត់ប្តូរភេទ (ឬហៅថា SRS) យ៉ាងយូរបំផុតក្នុងរយៈពេល ២ឆ្នាំ ខាងមុខនេះ។ដោយឡែកKairah បាននិយាយទៀតថា រាល់ថ្ងៃនាងក៏កំពុងតែមានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ នៅលើអនឡាញផងដែរ។ បើគិតមកទល់ពេលនេះ

រយៈពេលទើបតែ ៦សប្តាហ៍ប៉ុណ្ណោះ នៃទំនាក់ទំនងស្នេហារបស់នាង ប៉ុន្តែវាពិតជាចុះសម្រុងនឹងគ្នាជាខ្លាំង។ដោយឥតលាក់បាំង Kairah នាងក៏បានប្រាប់មិត្តប្រុសរបស់នាង មុនពេលជួបមុខគ្នាថា នាងមិនមែនជាស្រីចំលក្ខណៈនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ មិត្តប្រុសរបស់នាងមិនខ្វល់ពីរឿងនេះ ហើយនៅតែស្រលាញ់ និងគាំទ្រនាងជានិច្ច។ជាចុងក្រោយ Kairah នាងក៏សង្ឃឹមយ៉ាងមុតមាំដែរថា ក្តីប្រាថ្នាដែលកែប្រែខ្លួនទៅជាមនុស្សស្រី និងរស់នៅយ៉ាងមានក្តីសុខ ជាមួយនឹងមនុស្សជាទីស្រលាញ់ នឹងអាចក្លាយជាការពិតដ៏ល្អបំផុត សម្រាប់ជីវិតរបស់នាងមួយនេះផងដែរ ៕ប្រភព៖khmerload