នេះជាប្រវត្ថិពិតរបស់ តារាឆ្មាភ្លោះពីរក្បាលដែលមានកែវភ្នែក ២ ពណ៌កំពុងតែល្បីល្បាញខ្លាំងក្នុងអុីនធើណេត (មានវីដអូ)

រុស្សី ៖ ជាការពិតណាស់ដែលសត្វឆ្មារោម.ស ២ក្បាល បាននឹងកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចាប់ចិត្តស្រលាញ់ ខ្នាញ់ជាខ្លាំង រហូតត្រូវបានគេចាត់ទុកវាថា ជាឆ្មាដ៏ស្រស់ស្អាតបំផុតលើពិភពលោក ដោយសារតែ ពួកវាមានកែវភ្នែក២ពណ៌ដ៏ភ្លឺថ្លា ដ៏កម្រនឹងមានបំផុត។Iriss និង Abyss គឺជាឆ្មាភ្លោះ (ញី) ដែលមានរោមសក្បុស និងគួរឲ្យស្រលាញ់។ ជាក់ស្ដែងអ្វីដែលរឹតតែធ្វើឲ្យពួកវា ក្លាយជាទីចាប់អារម្មណ៍ពីមនុស្សទូទៅនោះ គឺភ្នែករបស់ពួកវាតែម្តង។ ជាក់ស្តែង Iriss និង Abyss កើតមកនាំមកនូវភ្នែក២ពណ៌យ៉ាងស្រស់ស្អាត

ខណៈដែលភ្នែកម្ខាងរបស់វាគឺ ពណ៌លឿង និងម្ខាងទៀតគឺ ពណ៌ខៀវ។លោក Pavel Dyagilev ដែលជាម្ចាស់ឆ្មាទាំងពីរក្បាលនេះ បាននិយាយថា ពួកវាមិនមែនជាពូជឆ្មាដែលមានភ្នែក២ពណ៌បែបនេះនោះទេ។ ប៉ុន្តែនេះគឺជាធម្មជាតិ ដ៏អស្ចារ្យដែលបានបង្កើតពួកវា បានមកយ៉ាងស្រស់ស្អាតបែបនេះ។ វាប្រៀបបីដូចជាសំណាងមួយ ក្នុងមួយលានសំណាងសម្រាប់ពួកយើងហើយ។លោក Dyagilev បាននិយាយទៀតថា លោកពិតជារីករាយនៅពេលដែលឃើញរូបថតជាច្រើនសន្លឹក នៃឆ្មាជាទីស្រលាញ់លោក ត្រូវបានគេយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្តាញសង្គមជាច្រើន។

ក្រោយមកលោកក៏មានគំនិតមួយថា នឹងបង្កើតជាគណនីសង្គមអ៊ីនស្តាក្រាមមួយ ដើម្បីចែកចាយរូបភាពស្អាតៗរបស់ពួកវាជាបន្ត រហូតមកទល់ពេលបច្ចុប្បន្ននេះតែម្តង។លោក Dyagiley បន្តថា ឆ្មារបស់លោកមានអាយុ៣ឆ្នាំហើយ ហើយបើនិយាយពីបុគ្គលិកលក្ខណៈពួកវាវិញ គឺខុសគ្នាឆ្ងាយតែម្តង។ ព្រោះជាក់ស្តែង បើសម្រាប់ Iriss គឺវាស្លូត និងស្រួលលេងជាមួយ។ ចំណែកឯ Abyss វិញ គឺកំពូលង៉ូវៗ ម៉េវៗ មិនចាញ់តារាចម្រៀង ហើយមួយវិញទៀតនោះ រាងរឹកបន្តិច ព្រោះវាចង់លេងជាមួយយើង តែពេលវាចង់ ឬពេលវាអារម្មណ៍ល្អតែប៉ុណ្ណោះ។

ដោយឡែកទោះជាយ៉ាងណាក្តី ពួកវានៅតែគួរឲ្យស្រលាញ់ ហើយមើលទៅចូលចិត្តឲ្យគេថតវា យកទៅបង្ហោះណាស់ រហូតគេដាក់ងារឲ្យថាជាតារា IG (ឬតារាអ៊ីនស្តាក្រាម) ថែមទៀតផង។គួរឲ្យដឹងផងដែរថា ឆ្មាដ៏គួរឲ្យស្រលាញ់ Iriss និង Abyss ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង តាំងពីកំឡុងឆ្នាំ២០១៦ មកម៉្លេះ ខណៈទើបតែពេលនេះ វត្តមានរបស់ពួកវាត្រូវបានសាយភាយជាថ្មី ក្រោយមានការចែកចាយរូបភាពថ្មីៗ ស្អាតៗ និងគួរឲ្យស្រលាញ់ជាច្រើននៅលើបណ្តាញសង្គម៕ប្រភព៖khmerload