នារីម្នាក់ឆ្លៀតពេលមានកូនសរសៃខ្ចី បានបូមទឹកដោះខ្លួនលក់តាមអនឡាញមួយខែរកចំណូលបានមិនក្រោមមុឺនដុល្លារ

អាមេរិក ៖ ជាការពិតណាស់ដែលមានស្ត្រីម្នាក់មានឈ្មោះថា ជូលី ដេនណីស វ័យ៣២ឆ្នាំ មកពីរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក បានប្រើម៉ាសុីនបូមទឹកដោះរបស់ខ្លួនលក់តាមអនឡាញ និងរកចំណូលបានក្នុងមួយខែរហូតដល់ទៅជិត២មុឺនដុល្លារអាមេរិកឯណោះ។ប្រភពព័ត៌មានបានឲ្យដឹងថា នាងជូលី សព្វថ្ងៃជាគ្រូបង្រៀនថ្នាក់បឋម និងមានកូនចំនួនពីរនាក់ ហើយបានចាប់អាជីពមួយទៀត ជាលក់ទឹកដោះតាមអនឡាញ តាំងពីខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ ចំពោះគំនិតនៃការលក់នេះ បានកើតឡើង បន្ទាប់ពីសម្រាលកូនរួចបាន៦ខែ ហើយឆ្លៀតពេលឈប់បំបៅដោះកូន នាងក៏សម្រេចចិត្តផ្សព្វផ្សាយលក់ទឹកដោះតាមបណ្ដាញសង្គមតែម្ដង។

ជាក់ស្ដែងសម្រាប់ទឹកដោះ ត្រូវបានវេចខ្ចប់ចូលទៅក្នុងកញ្ចប់ផ្លាស្ទិក ឬដបតូចៗបិទជិតយ៉ាងមានអនាម័យ និងក្លាសេក្នុងទូរទឹកកក ដែលលក់ក្នុងមួយកញ្ចប់ ឬដបតម្លៃ០.៩០ដុល្លារអាមេរិក ហើយនឹងដឹកជញ្ជូនយកទៅឲ្យអតិថិជន ដោយមានធុងទឹកកកកក្លាសេផងដែរ។ ហើយរាល់អតិថិជនដែលបានទិញទឹកដោះពីនាង គឺសុទ្ធសឹងតែជាគ្រួសារឲ្យគេពរពោះជំនួស ឬក៏មិនអាចផ្គត់ផ្គង់ទឹកដោះសម្រាប់ទារកជាដើម។ទន្ទឹមនឹងនេះដែរ នាងជូលី ទទួលមានមតិរិះគន់មួយចំនួនពីអ្នកមិនចិត្តការលក់ដូរទឹកដោះនេះ ដោយលើកឡើងថា នាងគួរតែធ្វើការបរិច្ចាគទឹកដោះ

ប្រសើរជាងលក់។ ដោយឡែកនាងក៏បានបកស្រាយថា ក្នុងមួយថ្ងៃៗនាងចំណាយពេលជាច្រើនម៉ោងក្នុងការបូមទឹកដោះ រួមទាំងការវេចខ្ចប់យ៉ាងហត់នឿយ ដែលសូម្បីតែពេលវេលាសម្រាប់គ្រួសារសឹងតែគ្មានផង។ បន្ថែមពីនេះទៀត នាងត្រូវបានផ្លាស់ប្ដូររបបអាហាររបស់ខ្លួនទាំងស្រុង ដើម្បីបំពេញតម្រូវការរបស់ទារក ដែលនាងកំពុងផ្ដល់ទឹកដោះ។

យ៉ាងណាមិញ ប្រាក់ចំណូលដែលទទួលបានពីការលក់ទឹកដោះតាមអនឡាញ អាចជួយសម្រួលជីវភាពរបស់នាងជូលី ឲ្យកាន់តែប្រសើរឡើងមួយកម្រិត ដែលឥឡូវនេះ នាងក៏បានបង្កើតគណនីសន្សំប្រាក់ផងដែរ៕ប្រភព៖khmerload