មិនមើលនិងភ្នែក! លោក កែវ វាសនា និងភរិយា បានចូលរួមជួយដល់ប្រជាជនដែលរងគ្រោះទឹកជំនន់ដោយធ្វើអោយរឿងនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលជីវិតគ្រួសាររបស់តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព លោកកែវ វាសនា បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ក្រោយលោក និងភរិយាតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ក្រោមបរិយាកាសពោរពេញដោយក្តីសុខ។ដោយឡែកសុភមង្គល និងការយកចិត្ត ទុកដាក់ របស់តារាប្រុសរូបនេះចំពោះគ្រួសារនេះហើយ ទើបធ្វើឲ្យភរិយាជាទីស្រលាញ់របស់លោក បានបង្ហើបនូវអារម្មណ៍ផ្ទាល់ខ្លួន ធ្វើឲ្យអ្នកលេងបណ្តាញសង្គមច្រណែន

និងសរសើរដល់ពួកគេគ្រប់គ្នា។ ជាក់ស្ដែងប្រិយមិត្តជ្រាបច្បាស់រួចហើយថា ដោយសារតែអាកាសធាតុប្រែប្រួលធ្វើអោយ ប្រទេសយើងទទួលរងសំពាធទាប បណ្តាលអោយមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀងលិចជាច្រើនទៀតផងតាមខេត្តក៌ដូចជាក្រុងផងដែរ យ៉ាងណាមិញ ក្នុងគណនីហ្វេសប៊ុករបស់ភរិយា លោក​ កែវ វាសនា បានបង្ហោះសារថា “កំពុងត្រៀមអង្ករ មី ត្រីខរ ទឹកសុីអុីវ និងថវិការជូនដល់បងប្អូនជួបគ្រោះទឹកជនន់

នៅស្រុកកន្តៀង ដំបូងគិតថាតែ100គ្ រួរសារទេ តែឡូវខ្ញុំកំពង់ ត្រៀមលុយផ្ទាល់ខ្លួនបន្ថែម 200គ្រួរសារទៅ300គ្រួរសារទៀត ធ្វើបុណ្យតាមសន្ធារ តិចក្តីច្រើនក្តីក៍ជាបុណ្យ បងប្អូនណាចង់ជំនួយបន្ថែមអោយបានច្រើនគ្រួរសារជាងនឹងអាចវេតាម ABA ខ្ញុំបានព្រោះខ្ញុំចុះផ្ទាល់នៅថ្ងៃអាទិត្យ ទី 18នេះហើយ ព្រោះនៅស្រុកនោះមានជាង500គ្រួរសារឯណោះដែរជួបការលំបាក។ ABA 010444474 ( Lim Sokuntheary )”៕ប្រភព៖khmertopnews