គ្រប់គ្នាថាគាត់ឆ្កួតដែលទិញផ្ទះមួយខ្នងដូចជាគំនរសំរាម មានអីក្រោយពេលជួសជុលហើយរួចធ្វើអោយម្នាក់ៗចំហរមាត់តែម្ដង

អង់គ្លេស ៖ ជាការពិតណាស់ដែលលោក Colette និងប្រពន្ធ Stephen Dowd បានក្លាយខ្លួនជាម្ចាស់ផ្ទះដ៏កខ្វក់មួយខ្នង ដែលពោរពេញទៅដោយគំនរសំរាម នៅទីប្រជុំជន Runcorn នៃប្រទេសអង់គ្លេស ហើយបានជួសជុលសម្អាតឡើងវិញ រហូតដល់ថ្មីសន្លាង។យោងតាមសម្ដីរបស់លោក Colette បានឲ្យដឹងថា លោក ព្រមទាំងភរិយា បានសម្រេចចិត្តទិញផ្ទះមួយខ្នងនេះ តាំងពីខែសីហាមកម៉្លេះ ដោយមិនខ្វល់ពីទំហំ និងសំរាមនៅក្នុងផ្ទះឡើយ។ ជាក់ស្ដែងមុនពេលមិនទាន់ទិញ លោកបានឃើញសត្វកណ្ដុររត់ចេញពីក្នុងផ្ទះ

ហើយលោកបានព្រមានចៅៗរបស់លោក មិនឲ្យទៅលេងក្បែរផ្ទះនេះផងដែរ។ចំពោះទិដ្ឋភាពក្នុងផ្ទះ គឺដំបូងឡើយសុទ្ធសឹងតែជាគំនរសំរាម ដែលពិបាកយ៉ាងខ្លាំងក្នុងការរៀបចំសម្អាតឡើងវិញ ហើយជញ្ជាំងមានភាពប្រេះស្រាំរួមទាំងជាប់ធូលី និងទ្វារខូចខាតទៀតផង។ ចំណែកជាន់ទីពីរវិញ ក៏ត្រូវបានសាងសង់ថ្មីតែម្ដង និងទិញគ្រឿងសង្ហារឹមតុបតែងយ៉ាងស្រស់ស្អាត។ដោយឡែក

ក្រោយពីសហការជាមួយនឹងក្រុមអ្នកបោសជូតសម្អាតរួចមក ផ្ទះមួយខ្នងនេះ ក៏បានក្លាយទៅជាផ្ទះថ្មីដ៏មានផាសុកភាពម្ដងទៀត ហើយឥឡូវនេះ លោក Colette និងភរិយា បានសម្រេចដាក់ជួលទៅឲ្យក្រុមគ្រួសារមួយ ដោយសង្ឃឹមថាពួកគេនឹងអាចថែរក្សាផ្ទះឲ្យបានល្អផងដែរ៕ប្រភព៖khmerload