មិនចាំបាច់ធំដុំពេកទេ ប៉ែន ចំរ៉ុង រៀបចំខួបកំណើតជូនប្រពន្ធយ៉ាងសាមញ្ញតែពោរពេញដោយក្ដីសុខ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្ដែងដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង បច្ចុប្បន្ន កាន់តែមានក្ដីសុខផ្លូវចិត្តខណៈភរិយារបស់លោកសម្រាលបានកូនស្រីម្នាក់មានសុខភាពល្អ និងមានមុខមាត់គួរឲ្យក្នាញ់ផងនោះ។ ក្រោយទទួលបាននៅសមាជិកថ្មីចូលមកក្នុងគ្រួសារ ហើយគេសង្កេតឃើញជីវិតគ្រួសារតារារូបនេះ កាន់តែមានសុភមង្គលជាមួយពីមួយថ្ងៃទៅមួយថ្ងៃ។ជាការពិត បើទោះបី ភរិយាតារាប្រុសរូបនេះ ទើបតែសម្រាលកូនរួច តែលោក ប៉ែន ចំរ៉ុង

តែងតែបង្ហាញនៅភាពផ្អែមល្ហែមជាមួយភរិយាលើសដើម។ ជាក់ស្ដែងក្នុងនោះដែរ កាលពីម្សិលមិញនេះ តារារូបនេះ បានធ្វើពិធីខួបកំណើតជូនភរិយាយ៉ាងសាមញ្ញ ត្រឹមជួបជុំមិត្តភក្ដិ និងសាច់ញាតិប៉ុន្មាននាក់ប៉ុណ្ណោះ បើទោះបី មិនធ្វើធំដុំ តែមើលទៅតាមសកម្មភាពក្នុងរូបថត និងវីដេអូគឺពោរពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។ ដោយឡែក

រូបភាពជាច្រើនក្នុងថ្ងៃកំណើតភរិយា លោក ប៉ែន ចំរ៉ុង បង្ហោះនោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែលើសជាតិស្ករ ដោយសារតារារូបនេះ និងប្រពន្ធ បានបង្ហាញនៅភាពស្វីតៗចំពោះគ្នា ដោយការអោបថើបយ៉ាងស្និទ្ធស្នាលតែម្ដង។ ដោយឡែក បន្ទាប់ពីទស្សនិកជន និងហ្វេនបានឃើញរូបភាពជាច្រើនសន្លឹកតារាសម្ដែងរូបនេះបង្ហោះរួចមក ពួកគេបានសរសើរនៅជីវិតគ្រួសារលោក និងជូនពរឲ្យកាន់តែមានសុភមង្គល ហើយស្រលាញ់គ្នាបែបនេះរហូតទៅផងដែរ៕ប្រភព៖khmerload