រូបភាពប៉ុន្មានសន្លឹករបស់ មាន សូនីតា ធ្វើអោយមហាជនចំហរមាត់តែម្ដងពិតជា Hot ណាស់

ភ្នំពេញ ៖ ជាការពិតណាស់ដែលមួយរយះចុងក្រោយនេះយើងសង្កេតឃើញថា តារាសម្ដែង និងជា Influencer ដ៏ល្បី កញ្ញា មាន សូនីតា កាន់តែមានភាពលេចធ្លោរ និងទទួលបានការកោតសរសើរ ពីសំណាក់អ្នកគាំទ្ររបស់នាងជាច្រើន ទៅលើការបង្ហាញភាពប៉ិនប្រសប់នៃសិល្បៈ និងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាមួយនឹងការតុបតែងខ្លួនប្លែកៗ សម្បូរបែប កាលីបហាយសូមិនធម្មតា ពិសេសនោះ ពីមួយថ្ងៃទៅមួយថ្ងៃ

នាងកាន់តែបង្អួតភាពស៊ិចស៊ីមិនចាញ់តារាស្រីដទៃឡើយ។ជាពិសេសថ្មីៗនេះ តារាស្រីដែលមាននាមថាជា “រាជនីក្រមាខ្មែរ” រូបនេះ ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលតាមរយៈរូបភាពទាំងនោះ មើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ដែលធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ នាំគ្នាចុច Like និងខមិនព្រោងព្រាតតែម្ដង។ដោយឡែកក្នុងនោះផ្ទាល់ រូបភាពទាំងប៉ុន្មានសន្លឹកដែល មាន សូនីតា បានបង្ហោះនោះ

បង្ហាញថា លើកនេះ នាងនៅតែលេងខ្លួនខ្ញង់ និងស៊ិចស៊ីខ្លាំងដូចមុនដដែល ជាមួយនឹងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់ភ្លៅនិងរាងដ៏ស្រឡូនក្បែរអាងហែលទឹកយ៉ាងជឿជាក់ មើលទៅគ្រប់ប្លង់នាងថតចេញមក ពិតជាស្អាតនិងស៊ីអារម្មណ៍ខ្លាំងបំផុត ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរគ្រប់គ្នាផងដែរ៕ប្រភព៖khmerload