ដើម្បីអបអរចំនួនអ្នក Follow គណនី Instagram បានចំនួន ១ លាននាក់ គង់ ចាន់ស្រីមុំ តែងខ្លួនឈ្នះអស់មារសត្រូវ

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថានៅយប់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២០ នេះតារាសម្ដែងនិងពិធីការនី គង់ ចាន់ស្រីមុំ បានក្លាយជាតារាស្រីកម្ពុជាទី ២ ដែលមានចំនួនអ្នក Follow គណនី Instagram ផ្ទាល់ខ្លួនបានរហូតដល់ទៅ ១ លាននាក់បន្ទាប់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ។

ជាពិសេសដើម្បីអបអរសាទរក្នុងការទទួលបានចំនួនអ្នកតាមដានច្រើនខ្លាំងបែបនេះអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលលេងស្ទីលម៉ូតសក់ជាអក្សរ និងគូសលេខ ១ នៅលើផ្ទៃមុខយ៉ាងប្លែកភ្នែកតំណាងអោយ ១ លាននាក់ដោយរួមជាមួយនិងសារអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ ៕ប្រភព៖popular