នូ ឧសភា តែងខ្លួនជាតួអង្គ Joker ធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំងមើលសឹងច្រឡំគ្នា

ភ្នំពេញ ៖ ជាការពិតណាស់ដែលមានអ្នកធ្លាប់បានទស្សនាខ្សែភាពយន្ត Joker ប្រាកដជាចាំច្បាស់នូវរូបរាង មុខមាត់ និង ការតុបតែងខ្លួនរបស់តួអង្គនេះជាក់ជាមិនខាន ដោយមានលក្ខណៈជាថ្លុកកំប្លែង តែបានបង្កប់នូវភាពសោកសៅពីក្រោយការតុបតែងមុខបែបនោះ ។ជាក់ស្ដែងតួអង្គ Joker នេះដែរ ក៏ត្រូវបានអ្នកទស្សនា និង តារាមួយចំនួនបានយកស្ទីលនៃការតុបតែងខ្លួនដ៏ចម្លែកមួយនេះមកតុបតែង

ដើម្បីជាការបង្ហាញពីការចូលចិត្តខ្សែភាពយន្ត និង តួអង្គក្នុងរឿងនេះទៀតផង ។ជាក់ស្តែងថ្មីៗនេះ តារាសម្តែង និង តារាចម្រៀងស្រស់សង្ហា នូ ឧសភា ក៏បានបង្ហោះវីដេអូខ្លី និង រូបភាពរបស់លោក ដែលបានតុបតែងខ្លួនដូចទៅនឹងតួអង្គខាងលើនេះ គ្រាន់តែមើលមួយភ្លែតពិតជាស្រដៀងតួអង្គពិតខ្លាំងណាស់ ។

ដោយឡែក ការតុបតែងខ្លួនរបស់ នូ ឧសភា ក្នុងឈុតនេះ លោកក៏មិនទាន់បានបញ្ជាក់នៅឡើយនោះទេ ថាសម្តែងនៅក្នុងកម្មវិធីអ្វីនោះឡើយ ៕ប្រភព៖popular