សាសា ស្អាតហើយថែមជាម្តាយល្អពូកែមើលថែទាំកូនប្រុសរបស់ខ្លួនយ៉ាងល្អទៀតទោះមិនសូវបានទំនេរក្ដី

ភ្នំពេញ ៖​ ជាការពិតណាស់ដែលរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃើញថាតារាស្រី សាសា បានបាត់មុខពីការងារសិល្បៈ ស្របពេលដែលតារាជំនាន់ថ្មីបានកើនឡើងព្រាងព្រាត មិនត្រឹមតែប៉ុណ្ណោះការបាត់មុខរបស់នាង បានធ្វើឲ្យហ្វេនជាច្រើននឹកនាយ៉ាងខ្លាំង ជាពិសេសគឺបទចម្រៀងពីរោះៗតែម្តង។ជាក់ស្ដែងខណៈបាត់មុខពីសិល្បៈ ស្រាប់តែពេលនេះឃើញថាជីវិតនាងប្រែជាប្លែកជាងមុន ស្របពេលដែលមានកូនប្រុសមួយរូប នៅមើលថែ

មុខមាត់យ៉ាងគួរឲ្យស្រលាញ់ខ្លាំងតែម្តង ដោយកូនប្រុសរបស់នាងបានប៉ុន្មានខែមកហើយ។ ដោយឡែក ឃើញថារាល់សកម្មភាពបច្ចុប្បន្ន នាងបានមើលថែកូនបានយ៉ាងល្អ ដើរតួជាម្តាយដ៏ប្រពៃ ទោះបីជារវល់ជាមួយនឹងការងារ មុខជំនួញរបស់នាងយ៉ាងណាក្តី។ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើននាំគ្នាសរសើរដល់នាង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាត សូម្បីតែការដើរតួនាទីជាម្តាយ ក៏ល្អ គួរឲ្យសរសើរតែម្តង៕ប្រភព៖khmerload