ទស្សនាកម្រងរូបភាពកូនអ្នកនាង ពេជ្រ សូលី ពិតជាស្អាតគួរអោយខ្នាញ់ណាស់កាត់តាមម៉ាក់ៗម៉ង

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថានៅថ្ងៃទី ១៦​ ខែឩសភា ឆ្នាំ២០២០នេះ អ្នកនាង ពេជ្រ សូលីកាដែលជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសបានសម្រាលកូនដោយជោគជ័យហើយ។តាមរយៈទំព័រហ្វេបុករបស់អ្នកនាង ពេជ្រ សូលីកាបានធ្វើការបង្ហោះសារភ្ជាប់ជាមួយរូបថតកូនរបស់នាងថា ជំរាបសួរ លោកតា លោកយាយ អ៊ុំ ពូ មីង បង ប្អូន ទាំងអស់គ្នា អូន ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday

កើតនៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2020 វេលាម៉ោង 7:30នាទី ព្រឹក ភេទប្រុស មានទម្ងន់ 2.9kg អូនសុំផ្ញើខ្លួន ផ្ញើប្រាណផងណាបាទ។ជាក់ស្តែង ក្រោយពេលបានទទួលដំណឹងនៃការសម្រាលកូនរបស់អ្នកនាង ពេជ្រ សូលីកា មហាជនអ្នកលេងហ្វេបុកបានសម្ដែងអារម្មណ៍រំភើបរីករាយ ជំនួសអ្នកនាង ពេជ្រ សូលីកា

ដែលសម្រាលកូនប្រកបដោយសុវត្ថិភាពទាំងម្ដាយនឹងកូន។យ៉ាងណាមិញ បើយើងក្រឡេកទៅមើលមុខមាត់កូនរបស់អ្នកនាង ពេជ្រ សូលីកាវិញពិតជាស្រស់ស្អាតខ្លាំងណាស់ Cuteគួរអោយស្រលាញ់ មុខឡើងកំផ្លង់ៗ ឃើញហើយក្រឺតគួរអោយខ្នាញ់។ប្រភព៖ហ្វេសប៊ុក