គណនីផេកផ្ទាល់ខ្លួនរបស់ សុគន្ធ និសា ត្រូវបានជនអនាមិកលួចចូលលុកលុយបានសម្រេចជាលើកទីពីរ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងមានសម្រស់ស្អាតបែបស្រគត់ស្រគំ សុគន្ធ និសា បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងក្រោយពីផេកផ្ទាល់ខ្លួនរបស់នាងត្រូវបានគេចូលលុកលុយបានសម្រេចជាលើកទីពីរ ។គ្រាន់តែផេកផ្ទាល់ខ្លួនត្រូវបានគេលួចបានភ្លាម សុគន្ធ និសា បានបង្ហោះសារភ្លាមៗថា «Page ខ្ញុំត្រូវបានគេ ហេគហេីយ» ។ ជាក់ស្ដែងក្នុងនោះក៏មានមិត្តភក្តិសិល្បៈជាច្រើនបានសម្តែងការសោកស្តាយ ដោយខ្លះបានខឹងសម្បាជំនួសនាង ហើយជូនពរឱ្យនាងយកបានវិញក្នុងពេលឆាប់ៗនេះ ។គួរបញ្ជាក់ថាផេករបស់ សុគន្ធ និសា មានអ្នក Like ប្រមាណជាង ៣៦ ម៉ឺននាក់ ហើយបើតាមដឹងមិនមែនជាលើកទីមួយទេ

កន្លងមកធ្លាប់មានគេព្យាយាមលួចយកម្តងរួចហើយ តែមិនបានសម្រេច ។ដោយឡែកលើកនេះខុសប្លែកពីលើកមុនដោយមិនមានការលោត Security Alert ទើបនាងមិនបានដឹងជាមុន ។ ជាមួយនឹងការសោកស្តាយ សុគន្ធ និសា បានប្រាប់ថា នាងនឹងឱ្យអ្នកជំនាញយកវិញ តែមិនទាន់ដឹងថាបែបណានៅឡើយទេ ។សុគន្ធ និសា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនៅក្នុងផលិតកម្មហង្សមាស

ហើយអ្វីដែលចាប់អារម្មណ៍បើទោះមានវ័យច្រើនតែតារាចម្រៀងដែលមានប្រភពមកពីខេត្តក្រចេះរូបនេះ នៅតែមានទីផ្សារការងាររីកទូលាយដោយនាងក្តោបបានទាំងការច្រៀង សម្តែងរឿង និង ស្ប៉តពាណិជ្ជកម្មនានា ។ដោយឡែកគួរឱ្យស្តាយចុងក្រោយនេះនាងបានធីបចោលរាល់ការសម្តែងរឿងទាំងអស់ ដោយចង់យកពេលសម្រាកដើម្បីថែសុខភាព ជាពិសេសចង់ទុកឱកាសឱ្យតារាស្រករ ប៉ុន្តែមានការព្រលយថា សុគន្ធ និសា ដល់ពេលគិតគូពីរឿងគ្រួសារជាពិសេសយកកូនប្រលែងលេងដូចមិត្តរួមផលិតកម្ម ៕ប្រភព៖popular