ស៊ែរបន្តផង! ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ ត្រូវបានបាក់ព្រោះតែកម្លាំងទឹកហូរខ្លាំងនៅមុននេះបន្តិច

កំពង់ស្ពឺ ៖ ជាការពិតណាស់ខ្លាំងណាស់ដែលនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក “រដ្ឋបាល ខេត្តកំពង់ស្ពឺ” បានចេញ សេចក្តីជូនដំណឹងមួយបន្ទាន់ ស្តីពីការបាក់ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ។ ជាក់ស្ដែងក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ៖“រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា

ក្រោមការទទួលរងឥទ្ធិពលព្យុះជា​បន្តបន្ទាប់ និងមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នាពេលនេះ ទំនប់ចំការតែ នៅលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមាន បរិមាណទឹកស្តុកចំនួនប្រមាណជាង ៥លានម៉ែត្រគូប ត្រូវបានបាក់។ដោយឡែកផ្អែកតាមស្ថានភាពដូចជម្រាបជូនខាងលើនេះ

សូមបងប្អូនប្រជាពលរដ្ឋទំាងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតំបន់នេះ រួមមានឃុំចំបក់ ឃុំតាំងស្យា ឃុំតំាងសំរោង ឃុំមហាសាំង និងតាមបណ្តោយដងស្ទឹងព្រែកត្នោត មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់។អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕ប្រភព៖khnewsposts