គួរអោយសរសើរ! ឃើញប្រជាពលរដ្ឋទទួលរងគ្រោះធម្មជាតិទឹកជំនន់ លោក ខេមរះ សិរីមន្ត បានជួយធ្វើរឿងមួយនេះភ្លាម

ភ្នំពេញ ៖ ជាការពិតណាស់ដែលសូមរំលឹកផងដែលថា ស្ថានភាពទឹកជាក់ស្តែង នៅពេលនេះ គឺដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោត ដោយសារបរិមាណ ទឹកហូរខ្លាំងមកពីផ្នែកខាងលើ ចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះ លើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យ កម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ

កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង កម្ពស់អតិបរមាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ ដែលមានកម្ពស់ទ្វារ ទឹកមុខត្រឹម ៥,៨៥ ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,០៥ម៉ែត្រ កម្ពស់ទ្វារទឹកខាងក្រោយ ៨,៥៨ ម៉ែត្រ ប៉ុណ្ណោះ ។ដោយឡែកខណះដែលទឹកជំនន់កំពុងប៉ះពាល់ច្រើន ទំាងខេត្តនិងក្រុងនោះ នេះបើយោង លើផេកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះនូវទង្វើសប្បុរសធម៌ របស់តារាចម្រៀង កំពូលរបស់ផលិតកម្មហង្សមាសគឺលោក ខេមរៈ សិរីមន្ត ដែលបានបរិច្ចាគទឹកប្រាក់មួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបនូវ ជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តនានា។

ជាក់ស្ដែងលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងដោយសំណេរថ្លែងអំណរគុណជាអនេកចំពោះទឹកចិត្តចែករំលែកដ៏ល្អរបស់ម្ចាស់ បទ «ជូនម៉ែ១ លាន ខែភ្ជុំ» ថា៖« សូមថ្លែងអំណរគុណដល់លោក ខេមរៈ សិរីមន្ត ដែលបានបរិច្ចាគថវិកាចំនួន 1250ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់»៕ប្រភព៖khmertopnews