ធ្លាប់មានអ្នកនិយាយថា ពេលលោកល្បីនិងលែងប្រពន្ធចោលហើយ ស្រាប់តែនាយ ពាក់មី តបទៅវិញបែបនេះចំថ្ងៃភរិយាប្រពន្ធថា

ភ្នំពេញ​ ៖ ជាការពិតណាស់ដែលនាថ្ងៃ១២ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ នាយ ពាក់មី ដែលជាតារាកំប្លែង ដ៏ល្បី ប្រចាំប្រទេសកម្ពុជា បានបង្ហោះរូបភាពដ៏មានអត្ថន័យមួយសន្លឹក ក្នុងថ្ងៃខួបកំណើត ភរិយា របស់ខ្លួន ព្រមទំាង រៀបរាប់ នូវអនុស្សាវរីយ៍ កាលពីគ្រាកន្លងទៅ កាលខ្លួននៅធ្វើការងារជាកម្មករសំណង់ និងភរិយា ធ្វើការងារ នៅរោងចក្រ ។ជាក់ស្ដែងលោកបានបញ្ជាក់ថា ៖ “ជូនពរប្រពន្ធសំលាញ់ ក្នុងថ្ងៃខួបកំណើត​ យើងតស៊ូជាមួយគ្នា​ តាំងពីបងធ្វើសំណង់1ថ្ងៃ 8000៛​ ប្រពន្ធធ្វើការរោងចក្រ 1ខែ 50$​ ជួលផ្ទះនៅជាមួយគ្នា1ខែ 20$​ ទិញម្ហូបស៊ី1ពេល

2000៛​ ទឹកភ្លើង1ខែ អស់មិនដល់10000៛ ទេ​ ពេលទៅស្រុកម្តងៗជិះឡានតែលើដំបូលទេ ព្រោះអស់លុយតិច​ ទឹកដោះម្តាយថ្លៃ បងប្រលងកំប្លែងជាប់​ ពេលបងប្រលងកំប្លែងជាប់​ គេថា ពេលពាក់មីល្បី​ នឹងលែងប្រពន្ធចោលហើយ​ តែ10ឆ្នាំហើយ ដែលពាក់មីល្បី​ ប្តីប្រពន្ធយើងនៅដូចដើម​ សល់បានកូន3នាក់​”។ដោយឡែកក្រោយឃើញ បែបនេះ

ហ្វេនៗ ជាច្រើន របស់ខ្លួន បានចូល comment ថា ៖ នេះបានគេហៅថាក្ដីស្រឡាញ់ពិតបង, ផ្អែមល្ហែមណាស់បង, កំសត់ណាស់បងអេីយ, ល្អណាស់លោកពាក់មី មានន័យណាស់, ប្រពន្ធល្អកម្ររកបានណាស់បង ជូនពរបងស្រលាញ់គ្នារហូត, ពូពិតជាប្តីល្អមែន មីងសំណាងណាស់, សូមសរសើរលោកពាក់មីត្រង់ចំណុចនឹង ទោះជាល្បីក៏មិនភ្លេចប្រពន្ធកម្សត់កម្រជាមួយគ្នា ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរ នាយ ពាក់មី ដែលថ្លែងប៉ុន្មានម៉ាត់ ដ៏មានន័យនេះ ៕ប្រភព៖khnewsposts