សោកស្ដាយណាស់! ភូមិវប្បធ​ម៌ក​ម្ពុជា នៅ​ខេ​ត្តសៀមរា​ប ប្រកាសបិទអាជីវកម្មទាំងស្រុងហើយ

សៀមរាប ៖ ជាការពិតណាស់ដែលនាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ក្រសួងព័ត៌មាន – Ministry of Information” បានប្រាប់ដំណឹងមួយ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ សឹងតែមិននឹកស្មានដល់។ ដោយហ្វេសប៊ុកនេះបានបញ្ជាក់ថា ៖“ក្រុម​ហ៊ុន ភូ​មិវប្បធ​ម៌ក​ម្ពុជា នៅ​ខេ​ត្តសៀមរា​ប ប្រ​កា​សបិ​ទអា​ជីវ​កម្ម​ទាំង​ស្រុ​ង នៅថ្ងៃទី ៧ ខែ​វិច្ឆិកា ឆ្នាំ ២​០២​០ខា​ងមុខ !គណៈ​គ្រប់គ្រ​ង នៃ​ក្រុមហ៊ុន​ ភូមិ​វប្ប​ធម៌ក​ម្ពុជា ប្រ​កាស​ថា នឹ​ងបិទ​ដំណើរ​ការអា​ជីវកម្មទាំង​ស្រុង ចាប់​ពីថ្ងៃទី ៧ ខែវិច្ឆិកា

ឆ្នាំ​២០២០ ខា​ងមុខនេះ ។ ជាក់ស្ដែងនេះ​បើយោងតា​មសេចក្តីជូ​នដំណឹ​ងរបស់ក្រុ​មហ៊ុនភូមិ​វប្បធម៌កម្ពុជា កា​លពីថ្ងៃទី ១១ ខែ​តុលា ឆ្នាំ២​០២០ ។មូល​ហេតុ នៃការ​បិទដំ​ណើរការ​អា​ជីវកម្មទាំ​ងស្រុង នេះ ត្រូវ​បានគណៈគ្រប់គ្រង នៃក្រុម​ហ៊ុន ភូមិវ​ប្បធ​ម៌កម្ពុ​ជា ប​ញ្ជាក់​ថា ដោ​យសារ​ការរីក​រាលដា​ល នៃជំ​ងឺកូវីដ-​១៩ បា​នធ្វើអោយចំនួន ភ្ញៀវចូលមកទស្ស​នា

មានការថយ​ចុះ យ៉ាងគំហុក ជា​ច្រើន​ខែកន្លងមកនេះ ។ដោយឡែកក្រុមហ៊ុន បានជួ​បកា​រលំបា​កផ្នែកសេដ្ឋ​កិច្ច និង ហិ​រញ្ញវ​ត្ថុយ៉ាងខ្លាំង ពោ​ល គឺក្រុមហ៊ុន មិនអា​ចផ្គត់ផ្គង់លើការ​ចំណាយនា​នា ជុំ​វិញដំណើ​រកា​រអាជីវ​កម្មបន្តទៀត បា​នទេ​ ។ជា​មួយគ្នា​នេះ គ​ណៈគ្រប់គ្រង នៃក្រុមហ៊ុន ភូមិ​វប្ប​ធម៌ កម្ពុជា នឹ​ងធ្វើការទូ​ទាត់ ប្រាក់សំណ​ងជូនបុគ្គលិកទាំងអស់ ស្រប​តាមបទប្បញ្ញត្តិ នៃច្បា​ប់ស្តី​ពីការងារ ៕ប្រភព៖khnewsposts