ជា លាងឆេ និង ប៊ី សុធារី ប៉ះគ្នាក្នុងឈុត ទេពនិករ ពិតជាស្រស់សង្ហារណាស់

ភ្នំពេញ ៖ ជាការពិតណាស់ដែលដែលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើនដួង បានទទួលថតនៅសម្អាងការ និងឈុតបុរាណខ្មែរ ដែលមានការរចនាឡើងជាលក្ខណៈហ្វេសស៊ិនបូករួមនឹងក្បាច់បុរាណផងដែរ។ ម្យ៉ាងវិញទៀត ក្រោយតារាប្រុសស្រីជាច្រើន បានគ្រងនៅឈុរានរួច មើលទៅពិតជាលេចធ្លោ និងស្រស់ស្អាតខ្លាំងតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ គេឃើញតារាសម្ដែងរូបសង្ហាលោក ជា លាងឆេ និងអតីតបវរកញ្ញាចក្រវាឡកម្ពុជា២០១៧ កញ្ញា ប៊ី សុធារី បានប៉ះគ្នាថតរូបជាលើកបំដូងក្នុងឈុតបុរាណខ្មែរ មានឈ្មោះ ទេពនិករ ដោយមើលទៅអ្នកទាំងពីរ ក្រោយគ្រងឈុតនេះរួច ពិតជាមានភាពអង្គអាចក្លាហាន និងស្រស់ស្អាត ស្រស់សង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ ដោយឡែកបើទោះបី តារាប្រុសស្រីទាំងពីដួងនេះ ធ្លាប់បានគ្រងនៅឈុតបុរាណពីមុនមកជាច្រើនដង

ច្រើនសារក៏នៅតែមានភាពសាកសម និងលេចធ្លោមិនចាញ់បេលមុនៗឡើយ។ គួរបញ្ជាក់ផងដែរថា រូបភាពទាំងគូក្នុងឈុត ទេពនិករ ដែលលោក ជា លាងឆេ និងកញ្ញា ប៊ី សុធារី បានរួមការងារជាមួយគ្នាជាលើកទីមួយថតក្នុងឈុតបុរាណមួយនេះក៏ពិតមែន តែអ្នកទាំងពីរបានធ្វើឲ្យទស្សនិកជន និងហ្វេនចាប់អារម្មណ៍ និងលាន់មាត់សរសើរពីរូបសម្បត្តិដ៏ទាក់ទាញអ្នកទាំងពីរគ្រប់ៗគ្នា និងនាំគ្នាស៊ែរពីរូបនេះនេះមិនចេះតិចនាក់នោះទេ៕ប្រភព៖khmerload