អីយ៉ាស! យ៉ាន់ លីនដា និយាយអរគុណទៅមុនស្សម្នាក់ដែលបានបាត់មុខពីបណ្តាញសង្គមជិត ១ ឆ្នាំដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ​ ៖ ជាការពិតណាស់ដែលរយៈពេលប្រមាណជា ៨ ខែមកហើយ បើគិតពីការបង្ហាញវត្តមានលើកចុងក្រោយតាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នៅលើគណនី facebook និង IG របស់តារាចម្រៀង យ៉ាន់ លីនដា ដែលកំពុងរស់នៅឯសហរដ្ឋអាមេរិក ។ ដោយឡែក នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ នេះ ស្រាប់តែអតីតភរិយារបស់លោក យ៉ែម សំអូន រូបនេះ ក៏បានបង្ហោះរូបភាពរបស់នាង និង កូនស្រីសាជាថ្មី

ព្រមទាំងបង្ហោះសារអរគុណទៅដល់បុគ្គលម្នាក់ទៀតផង ។សារនោះដែរបានសរសេរជាភាសាអង់គ្លេស ដែលមានន័យថា «អ្នកនាង និង កូនស្រី មានសុខភាពល្អ និង សុវត្ថិភាពនោះទេក្នុងកំឡុងពេលវេលានេះ ហើយអ្នកនាងក៏បានអរគុណទៅដល់បុគ្គលម្នាក់ ដែលបានឆាតសួរនាំសុខទុក្ខរបស់ពួកនាង និង បារម្ភនៅពេលមិនសូវឃើញការបង្ហាញរូបភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់នាងដូចសព្វដងក្នុងបណ្តាញសង្គមក្នុងកំឡុង

ពេលកូវីដ ១៩» ។ជាក់ស្ដែងក្រោយបង្ហោះសារនោះ និង រូបភាពនោះរួចដែរ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមក៏បានគិតពីបុគ្គលដែលនាងអរគុណក្នុងការឆាតសួរនាំសុខទុក្ខរូបនាង និង កូនស្រីនោះ គឺអាចជាអតីតស្វាមីរបស់អ្នកនាងក៏ថាបាន ៕ប្រភព៖popular