ឈប់ពីសិល្បះយូរឆ្នាំមកហើយពេលនេះលោក ថៃ នរះពិទូ ត្រឡប់ចូលសិល្បះវិញហើយ

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជានៅចាំអតីត Freshie Boy លេខ១ ឆ្នាំ​២០០៦ លោក ថៃ នរៈពិទូ ពេលនេះបានត្រលប់មក​ប្រឡូកចូលវិថីសិល្បៈសាជាថ្មី ក្រោយពីការផ្អាកទាំងស្រុងអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែថ្មីៗនេះ លោកក៏បានចេញសម្តែងជាថ្មីជាមួយ​នឹងបទចម្រៀងក្រោមចំណងជើងថា “បើគ្មានបង អូននឹងសប្បាយចិត្ត” ដែលជាបទចម្រៀងស្ថិតក្នុងផលិតកម្ម “One Shot Music” ជាផលិតកម្មថ្មីរបស់ លោក Rith Omega អតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មថោន។ជាក់ស្ដែងមានមហាជនជាច្រើនដែលធ្លាប់ជាអ្នកគាំទ្រ

លោក ថៃ នរៈពិទូ កំពុងតែរង់ចាំមើលការត្រលប់ចូលទៅកាន់ផ្នែកសម្តែងខ្សែភាពយន្តរបស់លោកផងដែរ ត្បិតកន្លងមក ពិទូ ក៏ជាតារាសម្តែងភាពយន្តដ៏មានប្រជាប្រិយភាពមួយរូបដែលមហាជនតែងកោតសរសើរពីសមត្ថភាពនៃការសម្តែង

ពីមួយរឿងទៅមួយរឿងផងដែរ។យ៉ាងណាមិញ តារាសម្តែងរូបសង្ហារូបនេះ មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា តើលោកនឹងវិលត្រលប់ចូលនឹងវិស័យសិល្បៈវិញទាំងស្រុង ឬក៏គ្រាន់តែឆ្លៀតម្តងម្កាលក្រោយពីការទំនេរពីការងារផ្ទាល់ខ្លួនរបស់លោក៕ប្រភព៖khmerload