តោះមកស្គាល់ពីអ្នកម្តាយណាខ្លះដែលមានកូនរួចហើយនៅតែស្អាតក្រមុំមិនដូរ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមាន​ស្រ្តីភាគច្រើន ​តែងមាន​ទុក្ខ​កង្វល់ ​ជួបប្រទះនឹង​បញ្ហា ​សម្រស់​ប្រែទៅជា​ខ្មៅ​ស្រអាប់ រូបរាងធាត់​ ឡើង​គីឡូខ្លាំង បន្ទាប់​ពី​រៀបការ​ ព្រមទាំងដំណាក់កាលនៃ ​ការពរពោះកូន​ដំបូង និងក្រោយពេល​សម្រាលកូន​ហើយ​ ដែល​ជា​ហេតុ​​ពិបាក ​ក្នុង​ការ​សម្រក ​យកនៅរូបរាងដើមវិញ​។ដោយឡែក ​មាន​នៅ​មនុស្ស​ស្រីមួយចំនួន​ធំ ក៏​តែង​មាន​នៅ ការយល់ខុស​ថា ​បន្ទាប់​ពី​រៀប​ការ​ និងមាន​កូន​ហើយ ​ក៏លែង​សូវ​ខ្វាយខ្វល់ពី ការ​ស្រលាញ់និងថែ​​ខ្លួន​ ដូចកាលពី​នៅក្រមុំ​ទៀត ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន ​ការ​វិវត្តន៍​ខ្លួន​ប្រែ​ទៅ​ជា ​បាក់សម្រស់​ ​និង ​រូប​រាង​ប្រែទៅជា ធាត់​ខ្លាំង​តែម្តង​។តែដោយ​ឡែក​បើ​យើង ក្រឡេកមកមើល ពីសម្រស់របស់ ​​តារាស្រីទាំង​ប៉ុន្មាន​រូបនេះ​វិញ​ ឃើញ​ថាបើទោះបីជា​មាន​កូន​១ ទៅហើយ​យ៉ាងណាក្តី ​តែពួកគេ​នៅតែ​អាច​ថែសម្រស់​និង ​រូបរាងឲ្យ​នៅតែ​ស្រស់ស្អាត និង​នៅ​តែ​លេចធ្លោខ្លាំង ដូចកាលពី​ក្រមុំ​ដដែរ។ ជាក់ស្ដែងតារាស្រី​ទាំងប៉ុន្មាន​ដួង​នេះ ​នៅ​តែ​អាចរក្សាបាន ​នៅ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​ក្នុង​វិស័​យសិល្បៈ​ដដែរ​ ដោយមិនមាន​ធ្លាក់ ​នៅប្រជាប្រិយ​ភាព​នោះ​ទេ បន្ទាប់ពី​សម្រាលបុត្រហើយ។ ដូច្នេះ​សម្រាប់​ស្រី​ៗ មិន​គួរ​បណ្តោយ​ខ្លួន​ចោលនោះ ទេបើ​ទោះបីជា​មានគ្រួសារ និងកូនទៅហើយយ៉ាងណាក្តី​៕តោះទៅ​មើល​ពី​រូបសម្រស់​អ្នកម្តាយ​កូន​១ក្នុង​វិស័យសិល្បៈខ្មែរទាំងអស់​គ្នា៖

១. សុខ សោម៉ាវត្តី

២. ភិន​ សុដាលីស

៣. ប៊ីរីយ៉ា

៤. ឳក សុគន្ធ​កញ្ញា

៥. សិទ្ធី នីកា

៦. ផាន់ ផាត់ណា

៧. ឌុច លីដា

៨. ពេជ្រ សូលីកា

៩. គង់​ ចាន់ស្រីមុំ

១០. ថៃ នារីសុជាតា