តិចច្រឡំពាក់លេនឬកាត់តអីទៅ នេះជាកុលសម្ព័ន្ធមួយនៅឥណ្ឌូនេស៊ីដែលមានភ្នែកធម្មជាតិពណ៌ខៀវបែបនេះពិតជាប្លែកណាស់

បរទេស ៖ ជាការពិតណាស់ដែលភាគ​ច្រើន​នៃ​ប្រជាជន​ក្នុង​តំបន់​អាស៊ី គឺ​តែង​តែ​មាន​ភ្នែក​ពណ៌​ត្នោត ឬ​ខ្មៅ ដែល​កម្រ​ឃើញ​នរណា​មាន​ភ្នែក​ពណ៌​ប្រផេះ ឬ​ខៀវ ដូច​ប្រជាជន​ប៉ែក​អឺរ៉ុប​ណាស់ ។លើកលែង​តែ កុល​សម្ព័ន្ធ Buton ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ពួកគេ​គឺ​ទទួល​បាន​អំណោយផល​ពី​ធម្មជាតិ​ខុស​ពី​ជនជាតិ​អាស៊ី​ដទៃ ដោយ​ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​មួយ​នេះ

មាន​កែវភ្នែក​ពណ៌​ខៀវ​ថ្លា​យ៉ាង​ស្រស់​ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ​បំផុត ។ដោយឡែកបើ​តាម Discover ASEAN កុលសម្ព័ន្ធ Buton គឺ​ប្រទះ​ឃើញ​រស់​នៅ​ក្នុង​ខេត្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​កោះ Sulawesi ។ ក្នុង​ចំណោម​ជនជាតិ​កុលសម្ព័ន្ធ​ទាំង​អស់ មាន​មនុស្ស​មួយ​ចំនួន កើត​មក​មាន​ភាព​ខុស​ប្លែក​ពី​គេ​ដ៏​ទាក់ទាញ​មួយ​នេះ ។ ជាក់ស្ដែងភ្នែក​ពណ៌​ខៀវ​

ដ៏​ភ្លឺថ្លា​របស់​ពួកគេ គឺ​លេចធ្លោ​បំផុត​ជាមួយ​នឹង​សម្បុរ​ពណ៌​ត្នោត ខណៈ​មួយ​ចំនួន​ទៀត​មាន​កែវភ្នែក​រហូត​ដល់​ទៅ ២ ពណ៌​ផ្សេង​គ្នា ដែល​កម្រ​ឃើញ​បំផុត ៕ប្រភព៖popular