ភ្ជាក់ផ្អើលនិងខ្លួនឯងពេកលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ ដល់ថ្នាក់បង្ហោះសារនិយាយបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ គឺជាតារាសម្តែងប្រុសមានឈ្មោះល្បីមួយរូបក្នុងឧស្សាហកម្មកម្សាន្តខ្មែរ ដោយកន្លងមកមនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងរឿងជាច្រើន ទាំងរឿងភាគ និង រឿងដុំ ហើយរាល់រឿងដែលតារាប្រុសរូបនេះបានចូលរួមសម្តែងសុទ្ធសឹងតែទទួលបានការគាំទ្រ និង ទស្សនាពីមហាជន ។ជាក់ស្តែងរឿងភាគ «ផ្កាព្រៃ» ដែលកំពុងបញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN និង រឿង ភ្លើងស្នេហ៍ភ្លើងចិត្ត ដែលចាក់បញ្ចាំងនោស្ថានីយទូរទស្សន៍បាយ័នដែលលោកបានសម្តែងជាតួឯកប្រុសនោះ

សុទ្ធតែបានស្ទួយឱ្យតារាសម្តែងប្រុសរូបនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើងថែមទៀតពីមហាជន ជាពិសេសនោះគឺរឿង «ផ្កាព្រៃ» ដែលលោកសម្តែងរួមគ្នាលើកដំបូងជាមួយបវរកញ្ញាកម្ពុជាឆ្នាំ ២០១៨ រឿន ណាត តែម្តង ។ដោយឡែកងាកចេញពីវិស័យសម្តែងបន្តិច ដោយថ្មីៗនេះតារាសម្តែងប្រុសប្រកបដោយរូបរាងស្រស់សង្ហាមានទម្រង់មុខខ្មែរ ប៉ែន ភ័ក្រ្តសុធារិទ្ធ នេះ បានបង្ហោះសារបែបលេងសើចក្នុងន័យហួសចិត្តមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រតារារបស់លោកអស់សំណើចមិនស្ទើរទេ ។ សារដែលតារាសម្តែងប្រុស ប៉ែន ភ័ក្រ្តសុធារិទ្ធ បានបង្ហោះមានខ្លឹមសារថា «លោកអើយមិនដឹងកាមេរ៉ាម៉ាកអីទេលោក ជប់មនុស្សសាហាវ» ។

ជាក់ស្ដែងក្នុងន័យនេះតារាសម្តែង ប៉ែន ភ័ក្រ្តសុធារិទ្ធ បានសំដៅលើរូបភាពរបស់លោកតាមរយៈការថតចេញពីកាំមេរ៉ាមួយ ដោយរូបថតនោះមានសភាពស្អាតខ្លាំងពេកខុសពីសម្រស់ពិត ធ្វើឱ្យលោកលាន់មាត់ភ្ញាក់នឹងសម្រស់របស់ខ្លួន ក្រោយឃើញបែបនេះ ។ ក្នុងនោះក៏មានអ្នកគាំទ្រចូលបញ្ចេញយោបល់ចំពោះរូបភាពដែលតារាសម្តែងប្រុសខាងលើនេះបានបង្ហោះផងដែរ ដោយម្នាក់ៗបានសរសើរថា លោកស្រស់សង្ហាគ្រប់ៗគ្នា ៕ប្រភព៖popular