មិនធម្មតា! តារាចម្រៀងលោកគង់ ចំរើន ចេញមួយបទ «សង្សារចុងអូនល្អ» ពិតជាពិរោះចាក់ដោតខ្លាំង (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយលោក គង់ ចំរើន ដែលជាអតីតបេក្ខជនធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។បើទោះជា ចំរើន មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខជនរូបនេះ​នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់អ្នកគាំទ្រ។ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស​ បានបញ្ចេញបទចម្រៀងមួយបទក្រោមចំណងជើងថា “សង្សារចុងអូនល្អ” ដែលជាការបកស្រាយដោយ គង់ ចំរើន

ហើយនិពន្ធទំនុកច្រៀងដោយ លី ស៊ីនហួន, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។យ៉ាងណាមិញ ក្រោយពីស្តាប់ចប់ ធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង នូវទឹកដមដ៏ពីរោះ របស់ ចំរើន ហើយមានអ្នកខ្លះទៀតលើកសរសើរថា “ពេញចិត្តសំឡេងគាត់ណាស់”, “ពីរោះប្លែកម៉្យាង”, “រង់ចាំយូរហើយឥឡូវបានមកដល់ហើយ”។ តោះដើម្បី កុំឲ្យខាតពេលយូរ ទៅស្តាប់ទាំងអស់គ្នា៕ប្រភព៖ ហ្វេសប៊ុក