បុរសម្នាក់នេះក្រោយសម្ភាសន៍រឿងខូចទ្វារបន្ទប់ទឹក ស្រាប់តែក្លាយជាតារាអុីនធឺណេតផ្អើលពេញប្រទេសចិនព្រោះតែ (មានវីដេអូ)

ចិន ៖ ជាការពិតណាស់ដែលយុវជនម្នាក់មាននាមត្រកូលថា Zhang វ័យ២២ឆ្នាំ មកពីទីក្រុង Ningbo និងមានរូបរាងយ៉ាងសង្ហា បានក្លាយទៅជាទីចាប់អារម្មណ៍របស់មហាជននៅលើបណ្ដាញសង្គម ក្រោយពីលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយ ដែលមានឈ្មោះថា សិទ្ធអ្នកប្រើប្រាស់។នៅក្នុងវីដេអូបទសម្ភាស៍ លោក Zhang បានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះ ទ្វារកញ្ចក់នៅក្នុងផ្ទះល្វែងជួលរបស់លោក បានធ្លាក់ភ្លាមៗ នៅពេលដែលលោកកំពុងងូតទឹក។ ទន្ទឹមនឹងនេះ កម្ទេចកញ្ចក់ បានធ្វើឲ្យលោកមុតដៃទាំងសងខាង និងត្រូវចំណាយប្រាក់អស់ចំនួនជាង៩,៤០០យ័ន (ប្រមាណ១,៤០០ដុល្លារអាមេរិក)

សម្រាប់ថ្លៃព្យាបាលផងដែរ។ ជាក់ស្ដែងលោកសង្ឃឹមថា នឹងអាចទាមទារសំណងពីខាងការិយាល័យគ្រប់គ្រងលំនៅឋាន ដោយមានជំនួយពីខាងសារព័ត៌មានក្នុងស្រុក។យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចាប់អារម្មណ៍ទៅលើរូបរាងដ៏សង្ហារបស់លោក ជាជាងបញ្ហាទ្វារកញ្ចក់ធ្លាក់ទៅទៀត ដែលធ្វើឲ្យវីដេអូបទសម្ភាស៍ ទទួលបានអ្នកចុចចូលទស្សនារហូតដល់ទៅជាង៥០លានដងឯណោះនៅលើបណ្ដាញសង្គមចិនWeibo ត្រឹមតែ​រយៈពេល២៤ម៉ោងប៉ុណ្ណោះកាលពីដើមសប្ដាហ៍មុននេះ។ក្រោយពីល្បីល្បាញយ៉ាងខ្លាំងមក លោក Zhang បានប្រាប់ថា លោកមិននឹកស្មានថាមានមហាជនចាប់អារម្មណ៍ច្រើនយ៉ាងនេះឡើយ

ហើយលោកគ្រាន់តែបង្ហាញខ្លួនដើម្បីចង់ការពារសិទ្ធប៉ុណ្ណោះ។ ដោយឡែកជុំវិញបញ្ហាទ្វារខាងលើនេះ ដំបូងឡើយខាងការិយាល័យគ្រប់គ្រងលំនៅឋាន បានចេញមុខបដិសេធការទទួលខុសត្រូវ ព្រោះគ្មានភស្ដុតាងណាមួយដែលអាចបញ្ជាក់ថាទ្វារកញ្ចក់ធ្លាក់ដោយខ្លួនឯងទេ។ តែនៅទីបំផុត ក៏យល់ព្រមបង់ថ្លៃព្យាបាលមួយផ្នែកទៅកាន់លោក Zhang បន្ទាប់ពីវីដេអូសម្ភាស៍ផ្ទុះខ្លាំង៕ប្រភព៖khmerload