ស្អាតណាស់! ឈុតតំណាងជាតិ Miss planet Cambodia 2020 ដែលច្នៃដោយស្នាដៃកូនខ្មែរជានិសិ្សតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈពិតជាស្រស់ស្អាតណាស់

ភ្នំពេញ​ ៖ ជាការពិតណាស់បន្ទាប់ពីបានជម្រុះអស់ជាច្រើនវគ្គនៃស្នាដៃរបស់បេក្ខជន ក្នុងការជ្រើសរើសនូវឈុតតំណាងជាតិសំរាប់ Miss planet Cambodia 2020 គ្រោងចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Planet International 2020

នោះបានរកម្ចាស់ជ័យលាភីហើយ។ដោយឡែកតាមរយៈការផុសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Planet Cambodia បានឱ្យដឹងថា បេក្ខជនជ័យលាភីរូបនោះគឺជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកតុបតែងលម្អរ ដែលមានឈ្មោះថា វ៉ៅ សារ៉ុម សុវណ្ណ ហើយឈុតតំណាងជាតិ Miss Planet Cambodia 2020 នេះដែរ មានឈ្មោះថា «ទេពកេណរ»។ជាក់ស្ដែងគួរឲ្យដឹងថាឈុត «ទេពកេណរ» ដែលជាស្នាដៃរបស់និស្សិតប្រុស វ័យ

២០ ឆ្នាំ ខាងលើនេះ នឹងត្រូវធ្វើឡើងដល់កញ្ញាឯកភពផែនដី ២០២០ នាង ប៉ុន សុរ៉ាវត្តី ដែលត្រៀមនឹងបង្ហាញខ្លួនលើឆាកអន្តរជាតិនៃ Miss Planet International 2020 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ៕ប្រភព៖popular