មិននឹកស្មាន! ស៊ិន ឧត្តមផល្លា សុខចិត្តកោរសក់ដែលខ្លួនស្រលាញ់ខ្លាំងទៅជាបែបនេះព្រោះតែ

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀង ស៊ិន ឧត្តមផល្លា បានច្រានចោលរាល់ការចូលរួមក្នុងកម្មវិធីនានា ដែលធ្វើឱ្យមានការឆ្ងល់ ថាមានរឿងអ្វីនៅពីក្រោយ ទើបតារាចម្រៀងរូបនេះ បដិសេធការចូលរួមនៅក្នុងកម្មវិធីសិល្បៈបែបនេះទៅវិញ។ថ្មីៗនេះ តារាចម្រៀង ស៊ិន ឧត្តមផល្លា បានបង្ហាញមូលហេតុដែលនាងបានច្រានចោលក្នុងកម្មវិធីនានាថា៖ «សុំទោសផងបងប្អូន មួយរយៈនេះ ខ្ញុំតែងតែបដិសេធ រាល់កម្មវិធី មិនថាតន្ត្រីចម្រៀង ឬកម្មវិធីផ្សេងៗ ដោយសារខ្ញុំបួសសងគុណម្តាយ

និយាយរួមក្បាលត្រង៉ោល នេះគឺជាមូលហេតុដែលខ្ញុំមិនចង់ចេញក្រៅ ចាំសក់ខ្ញុំដុះវិញសិន ហេីយក៏គ្មានប្រធានក្រុមក្នុងវង់តន្ត្រីណាមួយដកខ្ញុំចេញពីក្រុមដូចពាក្យចចាមអារ៉ាមនោះដែរ ដូច្នេះសូមកុំមានការយល់ច្រឡំ» ។ដោយឡែកការលើកឡើងរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា បែបនេះ បានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិក្នុងសិល្បៈ មានការស្ងើចសរសើរដល់រូបនាងដែលសុខចិត្តកោរសក់ដើម្បីបួសសង គុណម្តាយ។ នេះអាចចាត់ទុកថាជាទង្វើរមួយ ដ៏ប្រពៃ និង ពិតជាកម្រមានណាស់សម្រាប់ស្រ្តីនៅក្នុងសម័យនេះ

ជាពិសេសអ្នកសិល្បៈដូចជារូបនាង ។ ក្នុងនោះ ស៊ិន ឧត្តមផល្លា ក៏បានអះអាងថានឹងវិលចូលច្រៀងនៅក្នុងកម្មវិធីនានាវិញ នៅពេលសក់របស់នាងដុះឡើងវិញ ។ ជាក់ស្ដែង ស៊ិន ឧត្តមផល្លា បានបញ្ជាក់ថា នាងបានសម្រេចចិត្តបួសសងគុណម្តាយអស់រយៈពេលពីរខែមកហើយ។គួរឱ្យដឹងដែរថា ស៊ិន ឧត្តមផល្លា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន

ដោយកាលណោះនាងចាប់ដៃគូច្រៀងបទចិនជាមួយលោក អ៊ឹង ជុងហៀង តែក្រោយមកនាងក៏បានចាកចេញពីអាជីពនេះ ហើយទើបតែវិលមកជាថ្មីកាលពីប៉ុន្មានឆ្នាំមុនមុនប៉ុណ្ណោះ ដោយក្តោបបានតំណែងជាតួម្តាយជាបន្តបន្ទាប់នៅក្នុងរឿងភាគទូរទស្សន៍ហង្សមាស។ ក្រៅពីអាជីពសិល្បៈ ស៊ិន ឧត្តមផល្លា ក៏មានមុខរបរជំនួញផ្ទាល់ខ្លួន គឺការលក់សម្ភារ សម្រាប់ពិធីបុណ្យផងដែរ៕ប្រភព៖popular