អីយ៉ាស! កញ្ញា វ៉ាន់ វរល័ក្ខ កាន់តែបង្ហាញពីជីវិតហាយសូររបស់ខ្លួនខ្លាំងជាងមុន

ភ្នំពេញ​ ៖ ជាការពិតណាស់មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសកម្មភាពមួយចំនួនរបស់តារាសម្តែងរូបស្រស់សិចស៊ី វ៉ាន់ វរល័ក្ខ នៅក្នុងបណ្តាញសង្គម។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីរាងស្រឡូនរូបនេះ ហាក់បង្ហាញពីជីវិតឯកជនយ៉ាងហាយសូររៀបចំខ្លួនយ៉ាងស្រស់ស្អាត ធ្វើឱ្យមហាជន មិត្តភក្តិចំអន់ហៅលេងថាជំទាវស្ទើរគ្រប់ៗគ្នា។ដោយឡែកថ្មីៗនេះ តារាសម្តែងរូបស្រស់ដែលនិយមតុបតែងខ្លួនសិចស៊ី

វ៉ាន់ វល័ក្ខ បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅពេលដែលនាងទៅចូលរួមពិធីកាន់បិណ្ឌ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការរៀបចំខ្លួនយ៉ាងសមសួន ស្រស់ស្អាតណាស់។ ជាក់ស្ដែងរូបភាពទាំងនោះ ហាក់បង្ហាញពីទឹកមុខញញឹមស្រស់ អមទៅដោយកាយវិការលើកដៃសំពះ យ៉ាងគួរសម ធ្វើឱ្យមហាជន មិត្តភក្ដិ លាន់មាត់សរសើរថា ឬកពារដូចជំទាវ គួរឱ្យស្រឡាញ់ទៀតផង។ជាក់ស្ដែង វ៉ាន់ វរល័ក្ខ

ធ្លាប់បានធ្វើឱ្យមហាជនក៏ដូចជាមិត្តរួមអាជីព មានការចាប់អារម្មណ៍គ្រប់គ្នា ក្រោយពីនាងបាន បង្ហាញពីជីវិតឯកជនយ៉ាងហាយសូរ តាមរយៈការទិញរថយន្តស៊េរីខ្ពស់ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ និង ផ្ទះវីឡា ដែលមានតម្លៃក្បែរកន្លះលានដុល្លារឯណោះ។ បច្ចុប្បន្ន វ៉ាន់ វរល័ក្ខ ទទួលបានឱកាសការងារសិល្បៈជាច្រើន៕ប្រភព៖popular