អីយ៉ាស! ហ្វេនមានការសង្ស័យជាខ្លាំងក្រោយឃើញលោក ឆន សុវណ្ណារាជ ស្និទ្ធស្នាលជាមួយនិងស្រីស្អាតម្នាក់នេះខ្លាំង

ភ្នំពេញ ​៖ ជាការពិតណាស់ដែលមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រ ក្រោយពីបានឃើញតារាចម្រៀង ឆន សុវណ្ណរាជ បង្ហាញរូបភាពសិទ្ធស្នាលជាមួយនារីរូបស្រស់ម្នាក់ជាលើកដំបូង។ក្រៅពីបង្ហាញរូបភាពស្និទ្ធស្នាល ជាមួយមិត្តភក្តិក្នុងសិល្បៈ គេកម្រឃើញលោក ឆន សុវណ្ណរាជ បង្ហាញរូបភាពកៀកកើយជាមួយនារីរូបណាឡើយ ប៉ុន្តែថ្មីៗនេះ មានការចាប់អារម្មណ៍ ក្រោយពីបានឃើញរូបភាពលោកជាមួយនឹងនារីរូបស្រស់វ័យក្មេងម្នាក់ជាបន្តបន្ទាប់ បន្ទាប់ពីលោកបានបង្ហោះក្នុងបង្ហាញសង្គម ដោយជូនពរខួបកំណើតដល់នារីវ័យក្មេងម្នាក់នោះទៀតផង។

ជាក់ស្ដែងរូបភាពទាំងនេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយក្នុងនោះលោក សុខ រ៉ាស៊ី ដែលជាពិធីករនៅស្ថានីយទូរទស្សន៍ ស៊ីធីអិនក៏បានចូលមក Comment ថា «ស្វីតណាស់» ហើយខ្លះទៀតក៏បានលើកឡើងថាពិតជាស្រស់ស្អាត ស័ក្តិសមគ្នាខ្លាំងណាស់ តែក្នុងនោះតារាចម្រៀងរូបនេះមិនបានឆ្លើយតបឡើយ។បើទោះបីជា

មានវ័យច្រើនសមល្មមក្នុងការកសាងគ្រួសារក៏ពិតមែនតែលោក ឆន សុវណ្ណរាជ ហាក់មិនទាន់ខ្វល់ខ្វាយពីរឿងនេះទេ។ កន្លងមកលោកធ្លាប់ព្រលយមាត់ថា លោកមានដៃគូហើយដែលនាង ជាអ្នករស់នៅក្រៅប្រទេស។ ដោយឡែកលោក និង នាងតែងជជែកគ្នាតាមប្រព័ន្ធអនឡាញ ហើយពេលខ្លះ នាងក៏បានចុះមកជួបលោកនៅស្រុកខ្មែរផងដែរ។គួរឱ្យដឹងដែរថា

ច្រើនឆ្នាំកន្លងមកហើយរឿងស្នេហារបស់លោក នៅតែស្ងប់ស្ងាត់ដដែល បើទោះបីមិត្តភក្តិស្រករក្រោយ រៀបការនិង មានអ្នកខ្លះមានកូនប្រលែងលេងស្ទើរគ្រប់គ្នាក៏ដោយ៕ប្រភព៖popular