កប់ណាស់! ប្រាសាទ ដាវីន និងកូនតូចទើបតែសម្រាលថតស្ទីល Fashion ឡើងកប់ទាក់ភ្នែកតែម្ដង

ភ្នំពេញ ​៖ ជាការពិតណាស់ដែលក្រោយពីសម្រាលទើបតែបាន ១ខែប៉ុណ្ណោះ តារាម៉ូដែលរូបស្រស់ ប្រាសាទ ដាវីន បានដឹកដៃកូនតូច បង្ហាញនូវរូបភាពហ្វេសសិនយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីសម្រស់របស់អ្នកម្តាយសម័យថ្មីរូបនេះស្ទើរគ្រប់គ្នា។ហាក់សំណាងជាងស្រ្តីដទៃបើទោះបីទើបសម្រាលកូនបានមួយខែក៏ពិតមែន តែសម្រស់ក៏ដូចជារូបរាងរបស់ ប្រាសាទ ដាវីន នៅតែស្លីមស្អាតស្រឡូនស្ទើរមិនដឹងថានាងនៅសរសៃខ្ចីទេ។ ជាក់ស្ដែងថ្មីៗនេះ តារាម៉ូដែលសម្បុរស្រអែមរូបនេះ

បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ជាមួយកូនស្រីដំបូងរបស់ខ្លួន ក្នុងស្ទីលតុបតែងខ្លួនគ្រប់ទម្រង់ ដែលមើលទៅពិតជាប្លែកភ្នែកមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ ងាកមកកូនស្រីតូចរបស់នាងឯណេះវិញ ក៏មានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ជាពិសេសកាត់ទៅរក ប៉ាប៉ា ដែលជាជនបរទេសបេះដាក់តែម្តង។

ដោយឡែកទាំងនេះគ្រាន់តែជារូបភាពអនុស្សាវរីយ័៍ប៉ុណ្ណោះ ព្រោះពេលនេះតារាម៉ូដែលរូបស្រស់ ប្រាសាទ ដាវីន មិនទាន់មានបំណង នឹងចូលប្រឡូកនៅក្នុងការបង្ហាញម៉ូដវិញនៅឡើយទេ ដោយសារនាងចង់យកពេលវេលា មកមើលថែទាំកូនតូចឱ្យរឹងដៃរឹងជើងមួយរយៈសិន៕ប្រភព៖popular