ចាំបានទេ? តួអង្គ កុមារី ២៥ ឆ្នាំកាលពីក្មេង ឥឡូវនេះធំពេញកម្លោះបាត់សង្ហារកប់តែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់់បើក្រឡេកទៅកាលពីឆ្នាំ ២០១២ កន្លងទៅនោះ មហាជនប្រាកដជាធ្លាប់បានទស្សនាជាច្រើនមកនូវ ខ្សែភាពយន្តរឿង «កុមារី ២៥ ឆ្នាំ» ដែលមានការនិពន្ធ និង ដឹកនាំសម្តែងដោយ លោកស្រី ពាន់ ភួងបុប្ឋា។ កន្លងមក ខ្សែភាពយន្តនេះ ក៏ទទួលបានការសរសើរជាហូរហែរមកហើយដែរ ពីសាច់រឿង និង ទេពកោសល្យនៃការសម្តែងរបស់តួអង្គល្បីៗជាច្រើនដូចជា លោក ប៉ែន ចំរុង លោក ញ៉ែម សុគន្ធ អ្នកនាង នី ម៉ូនីកា និង អ្នកនាង សារ៉ាយ សក្ខិណា ជាដើម រហូតមានការផលិតដល់ទៅ ៣ វគ្គ ហើយគិតមកដល់ឆ្នាំ ២០២០ នេះ។

យ៉ាងណាមិញ បើសិនជាក្រឡេកទៅវគ្គ ១ ដែលផលិតតាំងពីឆ្នាំ ២០១២ មកនោះលោកអ្នកប្រាកដជាធ្លាប់បានទស្សនាចម្រៀងមួយបទចំណងជើងថា «លោកពូ» ហើយក៏ធ្លាប់បានយល់ច្រឡំថាអ្នកចម្រៀង និង តួអង្គកុមារី ២៥ ឆ្នាំ នៅពីតូចនោះគឺជាក្មេងស្រីពិតប្រាកដមែន។ ជាក់ស្ដែងតួសម្តែងជាកុមារីតូចនោះ គឺក្មេងប្រុស និង ជាចៅបង្កើតលោកស្រី ពាន់ ភួងបុប្ឋា គឺឈ្មោះ ម៉ុង ម៉ានុត។រយៈពេលរំលងផុតទៅ ៨ ឆ្នាំ តួអង្គកុមារីដែលសម្តែងដោយ ម៉ុង ម៉ានុត ក៏បានបាត់មុខពីក្នុងសាច់រឿងក្នុងវគ្គទី ២ និង វគ្គទី ៣ ក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងវគ្ក ៣ នៃរឿង កុមារី ២៥ ឆ្នាំ

ដែលទើបតែបញ្ចាំងនៅតាមបណ្តារោងភាពយន្តថ្មីៗនេះ ក៏ឃើញមានវត្តមានរបស់លោកសារជាថ្មី ក្នុងបទចម្រៀងនៅក្នុងសាច់រឿងនេះដែរ។ដោយឡែកការត្រលប់មករួមការងារជាមួយនឹងលោកយាយម្តងទៀតនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ លាន់មាត់សរសើរពីរូបរាងសង្ហារបស់ចៅប្រុសបង្កើតរបស់លោកស្រី ពាន់ ភួងបុប្ឋា យ៉ាងខ្លាំង។ អ្នកខ្លះបានលើកឡើងថា រូបរាងរបស់តារាប្រុសរូបនេះ ពិតជាខុសប្លែកខ្លាំងកាលពីលោកនៅសម្តែងជាតួអង្គកុមារីកាលពី ៨ ឆ្នាំមុនណាស់់៕ប្រភព៖popular