មិននឹកស្មាន! ស្ងាត់ៗអ្នកនាង កែវ ចាន់និមល និយាយពាក្យទាំងនេះទៅកាន់អ្នកនាង សុគន្ធ និសា បែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយពីពិធីការិនីល្បីដ៏ឈ្មោះ ពោរពេញដោយវោហាស័ព្ទ គឺអ្នកនាង កែវ ចាន់និមល ជាពិធីការិនីដែលកំពុងទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈមួយនេះ​។ ជាការកត់ម្គាល់ ដោយសារតែមានសមត្ថភាព ទើបធ្វើឱ្យអ្នកនាងកាន់តែមមាញឹក សឹងតែរកពេលដកឃ្លាមិនរួច ហើយក៏មានមហាជនស្ទើរគ្រប់ទិសទីបានស្គាល់អ្នកនាង។ជាក់ស្ដែងក្រៅពីអាជីពជាពិធីការិនីហើយ

អ្នកនាងក៏មានមុខជំនួញជាច្រើនកន្លែងនៅក្នុងដៃផងដែរ។ ជាការពិតណាស់អ្នកនាងបានប្រលូកផ្នែកសិល្បៈនេះជាយូរឆ្នាំមកហើយ មិត្តសិល្បៈដែលជិតដិតនឹងអ្នកនាងក៏ច្រើនផងដែរ ក្នុងនោះក៏មានតារាចម្រៀង សុគន្ធ និសា ផងដែរ។ដោយសារស្គាល់គ្នារាប់ឆ្នាំ អ្នកនាង កែវ ចាន់និមល ក៏បានបង្ហោះសារទៅកាន់អ្នកនាង សុគន្ធ និសា ថា៖

ស្គាល់គាត់យូរឆ្នាំហើយ ចេះតែញញឹម ចេះតែនិយាយមួយៗ ចេះតែគួរសម ចេះតែតស៊ូគ្រប់រឿង តែគាត់មិនចេះរឿងមួយដ៏ធំ គឺរឿងមិនចេះចាស់ Sokun Nisa អត់យល់គាត់ហ្នឹង ម៉េចបាននៅក្មេងរហូតចឹង។ដោយឡែក តាមរយៈសារបង្ហាញថា អ្នកទាំងពីរបានស្គាល់គ្នាយូរឆ្នាំ ហើយក៏ស្និទ្ធស្នាលនឹងគ្នាខ្លាំងទៀតផង៕ប្រភព៖khmerload