នោះៗ! មានរឿងអីបានជាឪពុករបស់លោក សាន់នី ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាំងយប់បែបនេះ

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងប្រុស លោក សាន់នី កាន់តែមានភាពកល្បីល្បាញ និងទទួលបានប្រជាប្រិយភាពពីទស្សនិកជាច្រើន ជាមួយនឹងសមត្ថភាពសម្ដែង ជាពិសេស រូបសម្រស់ដ៏ស្រស់សង្ហា ដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបលោក។ ជាក់ស្ដែងងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ថ្មីៗនេះ លោក សាន់នី កំពុងតែជួបទុក្ខ

លាយឡំនិងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលរូបលោក បានបង្ហោះរូបភាពបង្ហាញពីដំណឹង ដែលឪពុករបស់ខ្លួន ត្រូវចូលមន្ទីរពេទ្យភា្លមៗទាំងយប់ផងដែរ។ ដោយឡែកលោកក៏បាននិយាយថា៖ អរគុណមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងតំបន់ ដែលបានជួយខ្នះខ្នែង និងសហការជួយជូន និងមើលថែប៉ា ជូនពរឱ្យប៉ាឆាប់ជា ដូចដើម កុំកើតអីយ៉ាងណាមិញ

តាមរយៈសម្ដីរបស់លោកបែបនេះ នៅមិនទាន់ដឹងច្បាស់ថា តើមានអ្វីកើតឡើងចំពោះ ឪពុករបស់លោក សាន់នី ឲ្យប្រាកដទេ តែទោះជាយ៉ាងណា ក្រោយពីទទួលជ្រាបដំណឹងនេះ ក៏មានបណ្ដាហ្វេនៗ និងមិត្តៗ ផ្ញើពាក្យជូនពរទៅដល់ឪពុករបស់លោកឲ្យឆាប់ជាសះស្បើយ ផងដែរ៕ប្រភព៖hmerload